(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ដែលបានបង្កើតឡើងនៅប្រទេសកម្ពុជាអស់រយៈពេល ២ឆ្នាំហើយនោះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ប្រារព្ធកម្មវិធីដ៏ធំមួយដើម្បីបង្កើតភាពសប្បាយរីករាយជាមួយប្រជាជនកម្ពុជា នៅផ្សារទំនើបអ៉ីអន២។

អ្នកទាំងអស់គ្នាបានចូលរួមយ៉ាងសកម្ម និងមានការផ្តល់ជូនកាដូដ៏ស្រស់ស្អាតជាច្រើនផងដែរ ដើម្បីអបអរសាទរដល់ថ្ងៃគម្រប់ខួប២ឆ្នាំរបស់ក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍។ លើសពីនេះទៀត មានកម្មវិធីទិញធានារ៉ាប់រងចាប់រង្វាន់យកទូរស័ព្ទ iPhone ហើយក្រុមហ៊ុនមានគម្រោងការជំនួយជាបន្តបន្ទាប់ផ្សេងៗទៀត ដើម្បីបំពេញទំនួលខុសត្រូវសង្គមសាជីវកម្មរបស់ខ្លួន។

នៅក្នុងកម្មវិធីផ្ទាល់ អ្នកចូលរួមមានការសាទរ និងមានសំឡេងសើចសប្បាយរីករាយជាបន្តបន្ទាប់។ អ្នកចូលរួមមានភាពងាយស្រួលក្នុងការរៀនអំពីចំណេះដឹងធានារ៉ាប់រង និងគោលគំនិតនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុតាមរយៈការលេងល្បែងកម្សាន្ត។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ក៏បានត្រៀមកាដូស្រស់ស្អាតជាច្រើនជូនដល់អ្នកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីការអំណរគុណចំពោះអ្នកដែលមកគាំទ្រក្នុងថ្ងៃគម្រប់ខួបលើកទី២នេះ។ ក្នុងនាមជាដៃគូហិរញ្ញវត្ថុរបស់អ្នកទាំងអស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ សង្ឃឹមថាមិនត្រឹមតែអាចអបអរសាទរគម្រប់ខួបរបស់ក្រុមហ៊ុននោះទេ ស្របពេលនោះដែរអាចផ្តល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុដែលត្រឹមត្រូវទៅកាន់អ្នកទាំងអស់គ្នាបានគ្រប់ពេលវេលាផងដែរ។

មិនត្រឹមតែមានការជួបជាមួយអ្នកទាំងអស់គ្នានៅផ្សារទំនើបអ៉ីអន២ប៉ុណ្ណោះទេ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បានបង្កើតនូវកម្មវិធី «ទិញធានារ៉ាប់រងដើម្បីចាប់យករង្វាន់ទូរស័ព្ទ iPhone» ក្នុងឱកាសគម្រប់ខួបនេះផងដែរ។

ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកដែលទិញធានារ៉ាប់រងអាយុជីវិតផ្ទាល់ខ្លួនពី ក្រុមហ៊ុន ទីតាន ស្តូន ឡាយហ្វ៍ នឹងអាចចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះទូរស័ព្ទ iPhone ។ អ្នកទាំងអស់គ្នាដែលបានទិញធានារ៉ាប់រង មិនត្រឹមតែទទួលបានការការពារនោះទេ ថែមទាំងអាចមានឱកាសចាប់យករង្វាន់ថែមទៀតផងដែរ។

លោក Wang Guo Qiang នាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ បាននិយាយនៅក្នុងព្រឹត្តិការណ៍នេះថា «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ត្រូវបានបង្កើតឡើងអស់រយៈពេល២ឆ្នាំមកហើយ យើងមិនត្រឹមតែផ្តល់នូវផលិតផលធានារ៉ាប់រងដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការសាធារណជនសម្រាប់ការកាត់បន្ថយហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែក៏តែងតែគិតពីការរួមចំណែកវិភាគទានដល់សង្គមជាតិផងដែរ»។

លោកបន្តថា «គិតត្រឹមឆ្នាំមុន យើងបានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ និងការបរិច្ចាគ ចំនួន៩សកម្មភាព ហើយនៅឆ្នាំនេះ យើងបានបើកកម្មវិធីសុន្ទរកថាក្នុងបរិវេណសាលា ដើម្បីបង្ហាញពីគោលគំនិតនៃការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវដល់សិស្សានុសិស្ស ពួកគេ អាច បង្វែរ ទិសដៅជីវិត របស់ ពួកគេឱ្យបានត្រឹមត្រូវ ទៅ ថ្ងៃ អនាគត។ ហើយពួក យើង ក៏ នឹង ចាប់ ផ្តើម កម្មវិធី ផ្តល់ រង្វាន់ផ្សេងៗ ក៏ដូចជា ចូល រួម ក្នុងកម្មវិធី ជំនួយ សប្បុរសធម៌ បន្ថែម ទៀត។ យើងសង្ឃឹមថាអាចរួមចំណែកក្នុងការជួយដល់សង្គមតាមរយៈការផ្តល់ជំនួយទៅកាន់ប្រជាជនទន់ខ្សោយ និងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យសង្គមជាតិកាន់តែមានភាពប្រសើរឡើងថែមទៀត»។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ទីតាន ស្តូន ឡាយហ្វ៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២០ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ទីតាន ស្តូន គ្រុប។ ក្រុមហ៊ុនប្រកាន់ខ្ជាប់នូវគោលគំនិត «យើងថែរក្សាជីវិតរបស់អ្នក» និងគោលការណ៍នៃ «សុចរិតភាព វិជ្ជាជីវៈ សុវត្ថិភាព» ដើម្បីបង្កើតផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈ និងគុណភាពខ្ពស់។

យើងណែនាំទាំងគោលគំនិតនៃការគ្រប់គ្រងទ្រព្យសម្បត្តិ និងធានារ៉ាប់រងអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដោយសង្ឃឹមថានេះនឹងធ្វើឱ្យប្រជាជនកម្ពុជាយល់ពីអត្ថន័យពិតនៃការទិញធានារ៉ាប់រង។ វគ្គគ្រប់គ្រងហិរញ្ញវត្ថុបានបណ្តុះបណ្តាលបុគ្គលិកផ្នែកលក់ឱ្យក្លាយទៅជាអ្នកជំនាញក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ប្រជាជនគ្រប់គ្នា និងជួយមនុស្សឱ្យចេះគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុ ដោះស្រាយហានិភ័យដែលកើតឡើងភ្លាមៗ និងសម្រេចក្តីស្រមៃក្នុងជីវិត៕

ដើម្បីស្វែងយល់បន្ថែមអំពី Titan Stone Life Insurance សូមចូលទៅកាន់៖
https://life.titanstonegroup.com/khmer.php