(ភ្នំពេញ)៖ គម្រោងផ្ទះអាជីវកម្ម និងដីឡូតិ៍ តាមោក ស៊ីធីលែន ត្រូវបានចាត់ទុកថា ជាគម្រោងដ៏មានសក្តានុពលមួយ នៅក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ដែលបានទាក់ទាញចំណាប់អារម្មណ៍អតិថិជន ជាពិសេសអ្នកមានបំណងបើកអាជីវកម្មផ្សេងៗ។

បើតាមនាយិកាគម្រោងនេះបានឲ្យដឹងថា បើទោះបីជាមានការរីករាលដាលមេរោគបំប្លែងខ្លួនថ្មី អូមីក្រុងក៏ដោយក៏ដំណើរការនៃការលក់ផ្ទះអាជីវកម្ម និងដីឡូតិ៍ នៅតែល្អប្រសើរដែលមកដល់ពេលនេះ ជិតពាក់កណ្តាល ត្រូវបានអតិថិជនទិញ និងកក់រួចរាល់ហើយ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន ឧកញ៉ា អ៊ាន អេឡែន នាយិកាគម្រោង តាមោកស៊ីធីលែន បានឱ្យដឹងថា រហូតដល់ពេលនេះ ការលក់ ដីឡូតិ៍សម្រេចបានប្រមាណ៤៥%ហើយ ខណៈផ្ទះអាជីវកម្មការលក់បានឈាន ៣៥% បើទោះបីជាគម្រោងនេះ ទើបតែបើកលក់ជាផ្លូវការក្តី។

ឆ្លើយតបជាមួយនឹងសំណូមពររបស់អតិថិជនគម្រោង ផ្ទះអាជីវកម្ម និងដីឡូតិ៍តាមោក ស៊ីធីលែន បានសម្រេចផ្តល់ការបញ្ចុះតម្លៃជូនអតិថិជន៩% រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ និងការបញ្ចុះតម្លៃបន្ថែមរហូតដល់១៥% ស្របតាមគោលការណ៍បង់ប្រាក់។

គម្រោង ផ្ទះអាជីវកម្ម និងដីឡូតិ៍ តាមោក ស៊ីធីលែន បានចាប់ផ្តើមបើកការដ្ឋានសាងសង់ និងដំណើរលក់ផ្ទះ និងដីឡូតិ៍កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គម្រោង តាមោក ស៊ីធីលែន គឺជាគម្រោងអភិវឌ្ឍវិស័យអចលនទ្រព្យថ្មីមួយ ដែលត្រូវបានបោះទុនវិនិយោគ នៅលើផ្ទៃដីទំហំប្រមាណជាង៤៤ហិកតា ស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានលក់ផ្ទះអាជីវកម្ម(Shop House) ចំនួន៦២៤ ផ្ទះទំហំ ៤.៣ ម៉ែត្រ x ១៦ ម៉ែត្រ កម្ពស់ ៥ ជាន់ដោយមានតម្លៃចាប់ពីជាង២៩ម៉ឺនដុល្លារ និងលក់ដីឡូតិ៍ដែលមាន០៣ទំហំសរុបចំនួន ៨៦៨ឡូតិ៍ សម្រាប់អតិថិជនធ្វើការជ្រើសរើស រួមមាន៖ ប្រភេទដីឡូត៍ទី ១ទំហំ ៤.៣ ម៉ែត្រ x ២២ ម៉ែត្រ, ប្រភេទដីឡូតី៍ទី២ ទំហំ ៥ ម៉ែត្រ x ២២ ម៉ែត្រ និងប្រភេទដីឡូតិ៍ទី៣ ទំហំ២០ ម៉ែត្រ x ៣០ ម៉ែត្រ ដែលមានតម្លៃចាប់ពីជាង៦ម៉ឺនដុល្លារ។

សម្រាប់ព័ត៌មានលម្អិត ប្រសិនបើអតិថិជនចាប់អារម្មណ៍គម្រោងនេះ អាចធ្វើការទំនាក់ទងមកក្រុមហ៊ុន តាមរយៈទូរសព្ទលេខ 098 990 999 / 088 9990 999 / 095 990 999 ឬអាចអញ្ជើញមកការិយាល័យលក់ដោយផ្ទាល់ ដែលស្ថិតនៅតាមបណ្តាយផ្លូវមហាវិថីវិមាន ឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់គោករការ ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមយៈ https://goo.gl/maps/pTV1PcTs1L9CEVfCA