(ភ្នំពេញ)៖ ហាងឯកទេសទំនិញកុមារ និងទារកដ៏ល្បីល្បាញមួយឈ្មោះ Baby Outlet បានក្លាយជាដៃគូផ្តាច់មុខនៃ Attitude Mom & Plentitude របស់ប្រទេសថៃ ដើម្បីនាំយកម៉ាស៉ីនបូមទឹកដោះដ៏ទំនើប មកកាន់ទីផ្សារកម្ពុជា។

ពិធីបើកសម្ពោធជាផ្លូវការ Attitude Mom & Plentitude ជាមួយ Baby Outlet បានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារ 𝐇𝐲𝐚𝐭𝐭 𝐑𝐞𝐠𝐞𝐧𝐜𝐲 𝐏𝐡𝐧𝐨𝐦 𝐏𝐞𝐧𝐡 ។ ចាប់ពីពេលនេះ អតិថិជនទាំងអស់ អាចរកជាវ Attitude Mom & Plentitude នៅហាង Baby Outlet ទាំង១១សាខាបានហើយ។

Attitude Mom & Plentitude គឺជាម៉ាស៉ីនបូមទឹកដោះ ដែលមានទំហំតូច សម្លេងរំខានតិច និងអាចបូមទាំងសងខាងក្នុងពេលតែមួយ ហើយវាគឺជាផលិតផលលេខ១ របស់ប្រទេសថៃផងដេរ។ លោក Chanon Lukraiamorn នាយកគ្រប់គ្រងនៃ Attitude Mom និង Plentitude បានឲ្យដឹងថា មូលហេតុដែលក្រុមហ៊ុនរបស់លោក ចាប់ដៃជាមួយ បេប៊ីអោតឡេត ដោយសារតែភាគីទាំងពីរ មានទស្សនៈវិស័យ និងឆន្ទះដូចគ្នា ក្នុងការជម្រុញការបំបៅកូនដោយទឹកដោះម្តាយ។

នាយកគ្រប់គ្រងរូបនេះ បានថ្លែងថា «ការរំពឹងទុកដំបូងរបស់យើង នៅក្នុងប្រទេសកម្ពុជា គឺផ្តល់ចំណេះដឹង និងអត្ថប្រយោជន៍នៃការបំបៅកូនដោយទឹកដោះម្តាយដល់ម្តាយនៅកម្ពុជា តាមលទ្ធភាពដែលយើងអាចធ្វើបាន ហើយថែមទាំងព្យាយាមឲ្យពួកគេជម្នះ និងទទួលបានជោគជ័យលើវា ដោយសារទឹកដោះម្តាយ មានសារៈសំខាន់បំផុតសម្រាប់ទារក»

លោក Chanon Lukraiamorn បានបន្ថែមថា Attitude Mom and Plentitude នឹងឈរយ៉ាងរឹងមាំនៅកម្ពជាជាផលិតផលបូមទឹកដោះ ដែលមានគុណភាពល្អជាងគេ របស់ប្រទេសថៃ។ Attitude Mom and Plentitude ផ្តោតលើសេវាកម្មអតិថិជន ការអភិវឌ្ឍជាបន្តបន្ទាប់ និងការស្តាប់មតិកែលម្អរបស់អតិថិជន ដើម្បីបំពេញចិត្តរបស់ពួកគេ។

លោក Chanon Lukraiamorn បានបញ្ជាក់បន្តថា «គ្មានទឹកដោះគោប្រភេទណា អាចជំនួសទឹកដោះម្តាយបានឡើយ យើងសង្ឃឹមថាអ្នកម្ដាយនៅកម្ពុជា នឹងទទួលបានជោគជ័យ ក្នុងការបំបៅកូនដោយទឹកដោះ។ ពួកយើងសង្ឃឹមថាអ្នកម្តាយនៅកម្ពុជានឹងជឿជាក់លើម៉ាករបស់យើង ហើយយើងរៀបចំព្រឹត្តិការណ៍នេះ ព្រោះយើងចង់ឱ្យអ្នកម្ដាយយល់កាន់តែច្រើន អំពីអត្ថប្រយោជន៍នៃការបំបៅដោះកូន និង បច្ចេកទេសបូមទឹកដោះ»

លោក Chanon Lukraiamorn បានរំលឹកពីប្រវត្តិនៃ Attitude Mom and Plentitude ដោយលោកបានឲ្យដឹងថា លោកមានកូន ២នាក់ ដែលកូនទី១ កើតកាលពី ១០ឆ្នាំមុន ចំពេលថៃ ឬម្តាយនៅថៃ រួមទាំងប្រពន្ធគាត់ដែរមិនដឹងពីការបំបៅកូនដូចសព្វថ្ងៃ។ នាយកគ្រប់គ្រងរូបនេះ បានបន្តថា ប្រពន្ធរបស់គាត់បានព្យាយាមអស់ពីលទ្ធភាព ដើម្បីបំបៅកូនដោយទឹកដោះម្តាយ ប៉ុន្តែមិនបានជោគជ័យ ដោយសារខ្វះចំណេះដឹង និងមិនមានការគាំទ្រច្រើនពីមន្ទីរពេទ្យ ហើយកូនប្រុសរបស់គាត់ មានរោគសញ្ញាអាឡែកស៉ីខ្លាំង ក្រោយមកពួកគាត់សម្រេចចិត្តចិញ្ចឹមកូនទី២ ដោយបំបៅកូនដោយទឹកដោះម្តាយ ហើយសុខភាពគេទាំង២ ខុសគ្នា។

លោកថ្លែងទៀតថា បន្ទាប់ពីដឹងមូលហេតុ ប្រពន្ធរបស់គាត់បានស្រាវជ្រាវ និងរៀបចំផែនការយ៉ាងស៉ីជម្រៅ សម្រាប់ការបំបៅកូនដោយទឹកដោះម្តាយ។ គាត់ក៏បានរៀបចំម៉ាស៉ីនបូមទឹកដោះអគ្គិសនីល្បីៗ ជាច្រើនម៉ាក និងស្វែងយល់បច្ចេកទេសបូមទឹកដោះពីអ្នកជំនាញ ហើយទីបំផុតប្រពន្ធគាត់ក៏បានជោគជ័យក្នុងការបំបៅដោះកូនទី២ ដោយគាត់អាចបៅដោះបាន ២ឆ្នាំ។ ដូច្នេះហើយ ទើបប្រពន្ធគាត់ ចូលចិត្តផលិតម៉ាស៉ីនបូមទឹកដោះអគ្គិសនី ដែលបំពេញតម្រូវការអ្នកម្តាយសម័យថ្មី ក្នុងពេលតែមួយ
ងាយស្រួលយកតាមខ្លួនគ្រប់ទីកន្លែង ព្រោះគាត់ជាម្តាយធ្វើការ ហើយឧស្សាហ៍ធ្វើដំណើរតាមយន្តហោះ និងបូមទុកសម្រាប់ស្តុកទុក ដូច្នេះហើយ Attitude Mom & Plentitude ត្រូវបានបង្កើតពីបទពិសោធន៍របស់ពួកគាត់ ដើម្បីបំពេញតម្រូវការម្តាយទាំងអស់។

លោក Chanon Lukraiamorn បានបន្តថា «ប្រពន្ធខ្ញុំបង្កើតផលិតផលនេះ ព្រោះគាត់ចង់ផ្តល់ការចែករំលែកបទពិសោធន៍ និងជួយម្តាយបំបៅកូនដោយទឹកដោះម្តាយ អោយជោគជ័យក្នុងរឿងនេះ។ ការបំបៅកូនដោយទឹកដោះម្តាយជោគជ័យត្រូវចេះបច្ចេកទេសបូមអោយបានត្រឹមត្រូវ។ យើងជឿជាក់ថា ជនជាតិថៃទាំងអស់ស្គាល់ម៉ាករបស់យើង អស់រយៈពេល ៧ឆ្នាំហើយ ហើយក៏សង្ឃឹមថា ជនជាតិខ្មែរក៏ស្គាល់ដូចគ្នា ព្រោះយើងផលិតសម្រាប់ម៉ាក់ៗទាំងអស់»

អ្នកស្រី កែវ កញ្ញាវាសនា អគ្គនាយិកាលទ្ធកម្ម នៃហាងឯកទេសកុមារ និងទារក Baby Outlet បានឲ្យដឹងដែរថា ការណ៍ដែល Baby Outlet ចាប់ដៃជាមួយ Attitude Mom & Plentitude របស់ថៃ នាំយកម៉ាស៉ីនបូមទឹកដោះដ៏ទំនើប មកកាន់ទីផ្សារកម្ពុជា ព្រោះហាងរបស់លោកស្រី គាំទ្រយ៉ាងពេញទំហឹងក្នុងការបំបៅកូនដោយទឹកដោះ ព្រោះវាមានអត្ថប្រយោជន៍យ៉ាងច្រើនលើសលប់ សម្រាប់សុខភាពកូនជាទីស្រទ្បាញ់។

ក្នុងនាមជាអ្នកម្តាយម្នាក់ ដែលមានកូន៣ អ្នកស្រីទទួលស្គាល់ថា ទឹកដោះមានសារៈសំខាន់តែវាលំបាកធ្វើណាស់ ជាពិសេសអ្នកម្តាយរវល់ធ្វើការខាងក្រៅផ្ទះ តែពេលនេះវត្តមាន Attitude Mom & Plentitude នឹងជួយសម្រួលផលវិបាកទាំងនេះ ហើយអ្នកស្រីក៏បានលើកទឹកចិត្តដល់អ្នកម្តាយនៅកម្ពុជាទាំងអស់ ព្យាយាមបំបៅកូនដោយទឹកដោះ ដោយមិនបោះបង់៕