(ភ្នំពេញ)៖ ក្រុមហ៊ុន «De Emili Commercial Building» បានសាងសង់អគារដ៏ប្រណិតថ្មីមួយទៀត នៅទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួលធ្វើការិយាល័យ ធ្វើជាកន្លែងជួបដៃគូអាជីវកម្ម និងបង្ហាញនូវផលិតផលផ្សេងៗ។

អគារនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ២៣ម៉ែត្រ គុណនឹង ៤០ម៉ែត្រ។ ពិធីបញ្ចុះបឋមសិលាសាងសង់អគារត្រូវបានធ្វើឡើងយ៉ាងមហោឡារិកកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះ។

លោកស្រី គង់ សុដានី ម្ចាស់ក្រុមហ៊ុន «De Emili Commercial Building» បានឱ្យដឹងថា ការសាងសង់អគារនេះឡើង ដើម្បីបំពេញតម្រូវការម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយ ដែលត្រូវការអគារសម្រាប់ធ្វើជាការរិយាល័យ ឬធ្វើជាអគារសម្រាប់ទំនាក់ទំនងដៃគូរបស់ខ្លួន។

លោកស្រី គង់ សុដានី បានអះអាងថា ទីតាំងអគារ «De Emili Commercial Building» នៅទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នេះ គឺជាទីតាំងមួយដ៏សមរម្យបំផុតសម្រាប់ការធ្វើជាការិយាល័យ, កន្លែងសម្រាប់ទំនាក់ទំនងដៃគូអាជីវកម្ម ឬជាកន្លែងសម្រាប់តាំងបង្ហាញផលិតផលជាដើម ព្រោះជាតំបន់ប្រជុំជន ហើយជុំវិញសុទ្ធតែសំណង់បុរីសម្រាប់ការរស់នៅកម្រិតខ្ពស់ និងស៊ីវិល័យ។

បើតាមលោកស្រី គង់ សុដានី នៅក្នុងផ្ទៃអគារត្រូវបានរៀបចំទុកទីធ្លាធំទូលាយ និងមិនបានរៀបចំរចនាផ្នែកខាងក្នុងអគារនោះឡើយ គឺទុកឱ្យម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មរៀបចំ រចនាផ្ទៃក្នុងអគារទៅតាមចំណងចំណូលចិត ឬតាមបែបបទដែលខ្លួនចង់បាន។

ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្ម ដែលចង់ជួលទីតាំងអគារសម្រាប់ធ្វើការិយាល័យក្រុមហ៊ុន ឬកន្លែងទំនាក់ទំនងដៃគូអាជីវកម្ម សូមទាក់ទងការិយាល័យផ្នែកលក់នៅទីតាំងអគារផ្ទាល់ទល់មុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕