(ក្រុងឡុងដ៍)៖ ម្នាក់ ១គ្រាប់ពីសំណាក់កីឡាករ partey និង Lacazette បានជួយឲ្យកាំភ្លើងធំ Arsenal យកឈ្នះក្រុមភ្ញៀវ Leicester City ២-០ ឡើងទៅឈរលេខ៤ ក្នុងតារាង Premier League ដែលជាតំបន់ទទួលបានកៅអីលេងពានអឺរ៉ុបសម្រាប់រដូវកាលក្រោយ UEFA Champions League។

៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Emirates នារាត្រីថ្ងៃអាទិត្យនោះ បានធ្វើឲ្យក្រុមលោក Mikel Arteta រកបាន ៥១ពិន្ទុឡើងទៅឈរនៅចំណាត់ថ្នាក់លេខ៤ ជាបណ្តោះអាសន្នវិញដោយសល់ ៣ប្រកួតក្នុងដៃ រុញច្រាន Manchester United ដែលមាន ៥០ពិន្ទុនោះធ្លាក់មកលេខនៅលេខ៥ វិញ និងចាញ់ពិន្ទុក្រុមកំពូលតារាង Manchester City ១៨ពិន្ទុផងដែរ។

Arsenal បានបញ្ចប់ក្នុងតំណត់ត្រាឈ្នះ Leicester City ២-០ ទាំងពីរជើងក្នុងរដូវកាលនេះ គិតចាប់តាំងពីធ្លាប់ធ្វើបាន នារដូវកាលឆ្នាំ២០១៥-២០១៦ ម្តងដែរ។

ក្រោយទទួលបានជ័យជម្នះជាលើកទី៥ ក្នុងលីគជាប់ៗគ្នានេះដែរពីការតែបញ្ចូលទីរបស់ Thomas Partey ក្នុងវគ្គទី១ និងបាល់ ១១ម៉ែត្ររបស់កីឡាករបារាំង Alexandre Lacazette ក្នុងវគ្គទី២ នោះបានធ្វើឲ្យ Arteta មានក្តីរំពឹងថា Arsenal នឹងមានកៅអីលេង UCL ត្រឡប់មកវិញសម្រាប់រដូវកាលក្រោយ បន្ទាប់ពីពួកគេត្រឡប់ទៅកាន់តំណែង Top-4 វិញជាមួយនឹងការសល់ ៣ប្រកួតក្នុងដៃថែមទៀត៕