(អ៊ុយក្រែន)៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នៅថ្ងៃអាទិត្យបានអំពាវនាវឱ្យក្រុមហ៊ុនផលិតកម្មវិធីដ៏ធំលំដាប់ខ្នាតយក្សរបស់សហរដ្ឋអាមេរិក Microsoft Corp និង Oracle Corp រួមជាមួយនឹងក្រុមហ៊ុនបង្កើតកម្មវិធីគ្រប់គ្រងអាជីវកម្ម SAP បញ្ឈប់សេវាកម្មប្រតិបត្តិការរបស់ពួកគេទាំងអស់នៅក្នុងប្រទេសរុស្ស៊ី។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

ប្រធានាធិបតីលោក Volodymyr Zelenskiy បានសរសេរនៅលើ Twitter ថា «បញ្ឈប់ប្រតិបត្តិការរបស់អ្នកនៅក្នុងប្រទេសរុស្ស៊ី , បញ្ឈប់សង្រ្គាម»

គួរបញ្ជាក់ដែរថា មកទល់ពេលនេះសង្គ្រាមរបស់រុស្ស៊ីទៅលើអ៊ុយក្រែននៅតែបន្តឥតឈប់ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានធ្វើការរាំងខ្ទប់អាជីវកម្មទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចទៅលើប្រទេសនេះ៕