(ភ្នំពេញ)៖ ហ្វតតេ ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅកម្ពុជា ត្រូវបានទទួលស្គាល់ថាជា «ក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតឆ្នាំ ២០២២ នៅកម្ពុជា» ដោយ Global Banking & Finance Review ដែលជាស្ថាប័នផ្តល់ពានរង្វាន់អន្តរជាតិ ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។

ហ្វតតេ នៅតែបន្តទទួលបានតំណែងឈានមុខគេ ក្នុងការផ្តល់សេវាធានារ៉ាប់រងទូទៅល្អបំផុត ជូនដល់អតិថិជនរបស់ខ្លួន ហើយវាជាឆ្នាំទី៨ដែល ហ្វតតេ ទទួលបានពានរង្វាន់នេះ។

បើយោងទៅតាម Global Banking & Finance Review ក្រុមហ៊ុន ហ្វតតេ ទទួលបានពានរង្វាន់នេះ ដោយសារតែការប្តេជ្ញាចិត្តខ្ពស់របស់ខ្លួន ក្នុងការផ្តល់សេវាកម្មជូនអតិថិជនល្អឥតខ្ចោះ ការផ្តល់ដំណោះស្រាយនានាមានការលឿនរហ័ស និងផ្អែកលើគោលការណ៍ ការអភិវឌ្ឍន៍សមត្ថភាពបុគ្គលិកប្រកបដោយវិជ្ជាជីវៈ ជាពិសេសការចូលរួមយ៉ាងសកម្ម និងការគាំទ្រនូវរាល់សកម្មភាព ដែលជួយដល់សហគមន៍តាមរយៈកម្មវិធីទំនួលខុសត្រូវសង្គម (CSR) របស់ខ្លួន។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ១៩៩៨មក ហ្វតតេបានអនុវត្តនូវស្តង់ដារអន្តរជាតិ ក្នុងការផ្តល់សេវាធានារ៉ាប់រងជូនដល់អតិថិជនរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់ខ្ពស់។ បន្ថែមពីលើនេះទៅទៀត ហ្វតតេ តែងតែអភិវឌ្ឍន៍ និងបង្កើតផលិតផលថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារបច្ចុប្បន្នទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតសម្រាប់បុគ្គល និងសាជីវកម្ម។

លោក Charles Cheo ប្រធានគណៈនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ហ្វតតេ បានលើកឡើងថា «វាជាមោទនភាពមួយរបស់ក្រុមហ៊ុន ហ្វតតេ ដែលឈ្នះពានរង្វាន់ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅល្អបំផុតសម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗ។ យើងមានកិត្តិយសក្រៃលែងក្នុងការធ្វើការជាមួយបុគ្គលិកជាតិ និងអន្តរជាតិដែលកត្តានេះហើយដែលធ្វើឱ្យ ហ្វតតេ ខ្លាំង ព្រោះនៅពេលដែលយើងធ្វើការរួមគ្នារវាងបុគ្គលិកជាតិ និងអន្តរជាតិ យើងបានបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកនូវជំនាញ បទពិសោធន៍ និងកិច្ចការផ្សេងៗទៀតដើម្បីផ្តល់សេវាល្អឥតខ្ចោះ និងបង្កើតទំនាក់ទំនងរយៈពេលវែងជាមួយអតិថិជន ដៃគូអាជីវកម្ម និងអ្នកពាក់ព័ន្ធរបស់យើង»

លោក យក ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង បានលើកឡើងថាពានរង្វាន់នេះគឺជាការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ ហ្វតតេ «ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះបុគ្គលិក ហ្វតតេ គ្រប់ជាន់ថ្នាក់ដែលមានការលះបង់ខ្ពស់ចំពោះការងារ ជាពិសេស និងដៃគូសហការរបស់យើងទាំងអស់ក្នុងការរួមចំណែកដល់ភាពជោគជ័យមួយនេះ។ ពានរង្វាន់នេះ សបញ្ជាក់ពីការប្តេជ្ញាចិត្ត ការលះបង់ ជាពិសេសការផ្តល់សេវាជូនអតិថិជនរបស់បុគ្គលិកយើងប្រកបដោយចំណេះ ជំនាញ និងបទពិសោធន៍ធ្វើយ៉ាងណាដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរជាងមុន»

ក្នុងឆ្នាំ២០២២នេះ ហ្វតតេ នឹងពង្រីកការផ្តល់ជូនសេវាធានារ៉ាប់រងលើវិស័យកសិកម្ម បង្កើនការផ្សព្វផ្សាយទៅកាន់ក្រុមហ៊ុន ដែលមានចំណូលទាប និងមធ្យម ក៏ដូចជាការវិនិយោគ លើការប្រើប្រាស់សេវាធានារ៉ាប់រងតាមប្រព័ន្ធឌីជីថល ដែលផ្តោតទៅលើចំណុចខ្លាំងរបស់ក្រុមហ៊ុនទាំងនោះ ការផ្តល់ជូនសេវាធានារ៉ាប់រងដ៏សម្បូរបែបជូនដល់ពួកគេ និងបង្កើនការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍ និងផលប៉ះពាល់ជាវិជ្ជមានរបស់សេវាធានារ៉ាប់រង ដល់ការរស់នៅរបស់ប្រជានជនកម្ពុជា។

គួបញ្ជាក់ផងដែរថា ពានរង្វាន់ Global Banking & Finance Review ត្រូវបានទទួលស្គាល់ជាសកលទូទាំងសហគមន៍ធនាគារ និងហិរញ្ញវត្ថុ។ ពានរង្វាន់នេះត្រូវបានអនុញ្ញាតឱ្យក្រុមហ៊ុនហិរញ្ញវត្ថុទាំងអស់ទូទាំងពិភពលោកអាចដាក់ពាក្យដើម្បីប្រកួតប្រជែង ដោយមានការជ្រើសរើសផ្អែកលើលក្ខណៈវិនិច្ឆ័យរួមមាន៖ ការច្នៃប្រឌិត សមិទ្ធិផលនានា និងយុទ្ធសាស្ត្រជាដើម។

ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ មក ហ្វតតេ បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅក្នុងតំបន់មេគង្គ។ ចាប់ផ្តើមនៅក្នុងប្រទេសកម្ពុជា ក្រោយមកពង្រីកទៅប្រទេសឡាវ ហ្វតតេ បាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តន៍នូវស្តង់ដាអន្តរជាតិទាំង ផ្នែកសេវាកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ ហ្វតតេ កំពុងតែផ្តល់សេវាធានារ៉ាប់រងដ៏សម្បូរបែបទាំងបុគ្គល និងសាជីវកម្មដែលធ្វើឱ្យអតិថិជនរបស់យើងទទួលបានភាពកក់ក្តៅ និងការការពារហិរញ្ញវត្ថុរបស់ពួកគេ។

ផលិតផលរបស់ ហ្វតតេ រួមមាន៖ សេវាធានារ៉ាប់រងអគ្គីភ័យ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ឬជាក្រុម សេវាធានារ៉ាប់រងផ្ទះ និងអចលនទ្រព្យ សេវាធានារ៉ាប់រងលើការដឹកជញ្ជួនទំនិញផ្សេងៗ សេវាធានារ៉ាប់រងហានិភ័យទាំងអស់របស់អ្នកម៉ៅការ សេវាធានារ៉ាប់រងអាកាសចរណ៍ សេវាធានារ៉ាប់រងយានយន្ត សេវាធានារ៉ាប់រងសុខភាព ធានារ៉ាប់រងបំណុលសាធារណៈ និងសេវាធានារ៉ាប់រងផ្សេងៗជាច្រើនទៀត៕