(ភ្នំពេញ)៖ ម៉ាឈីម៉ាឈី (machimachi) ដែលជាម៉ាកហាងតែគុជ ដ៏ល្បីរន្ទឺជុំវិញពិភពលោក បានបង្ហាញវត្តមានរបស់ខ្លួននៅកម្ពុជារយៈពេលជិត ១ឆ្នាំមកហើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ដែលសាខាដំបូងនោះ ស្ថិតនៅលើបណ្ដោយមហាវិថីកម្ពុជាក្រោម (ម្តុំសន្ធរម៉ុក)។

ដោយសារការគាំទ្រពីអតិថិជនបែបនេះហើយទើបធ្វើឲ្យ ម៉ាឈីម៉ាឈី សម្រេចបានបើកសម្ពោធសាខាថ្មីរបស់ខ្លួនបន្ថែមទៀតជាផ្លូវការ នៅទីតាំងដ៏មានសក្តានុពលខ្លាំង គឺម្តុំទួលទំពួង ស្ថិតលើបណ្តោយផ្លូវ155 កែងផ្លូវ464 ដោយប្រសទ្ធិនាមជាសាខា machimachi Gallery ។ ពិធីសម្ពោធសាខាថ្មី ហាងតែគុជ ម៉ាឈីម៉ាឈី នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងយ៉ាងអធិកធម និង ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន នៅគ្រប់ទីកន្លែង ជាពិសេសអតិថិជន ដែលស្ថិតនៅតំបន់នោះតែម្តង។

* ហេតុអ្វីបានជាម៉ាឈីម៉ាឈី មិនមែនត្រឹមតែជាម៉ាកតែដ៏ល្បី ប៉ុន្តែគឺបានបង្ហាញពីស្ទាយដ៏ទាក់ទាញមានមន្តស្នេហ៍របស់អ្នក?

ម៉ាឈីម៉ាឈី មិនមែនត្រឹមតែជាម៉ាកតែគុជដ៏ល្បីល្បាញជុំវិញសកលលោក ដែលផ្តល់ជូននូវរស់ជាតិភេសជ្ជៈដ៏ពិសេសឈ្ងុយឆ្ងាញ់ ជូនទៅអតិថិជនទាំងអស់គ្នាតែម្យ៉ាងនោះទេ តែក៏ជាមិត្តជាមួយអ្នកគ្រប់គ្នាដែលស្គាល់បានម៉ាឈី។ ម៉ាឈីម៉ាឈី ផ្តល់ជូនលោកអ្នកនូវបទពិសោធន៍សេវាកម្មដ៏ល្អកក់ក្តៅ និងសិទ្ធស្នាលបំផុត។

ម៉ាឈីម៉ាឈី មានគោលបំណងតែមួយដូចគ្នាជាមួយម៉ាឈីម៉ាឈី នៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក គឺផ្តល់ជូនសេវាកម្មតែមួយល្អឥតខ្ចោះ ផ្តល់ជូនតែភេសជ្ជៈដែលផលិតពីវត្តុធាតុដើមល្អ គុណភាពខ្ពស់ ផ្តល់គុណប្រយោជន៍ដល់សុខភាពរសជាតិឆ្ងាញ់ប្លែក ដែលតែមួយគ្មានពីរ និង រក្សាស្តងដារសជាតិ អនាម័យខ្ពស់ដូចគ្នាគ្រប់សាខាទាំងអស់ នៅគ្រប់បណ្តាប្រទេសផ្សេងៗនៃទ្វីបទាំងអស់។

ការរចនាហាងម៉ាឈីម៉ាឈី នៅកម្ពុជា គឺផ្ដោតទៅលើភាពល្អឯក ស្រស់ស្រាយ បរិសុទ្ធ រាល់គំរូដែលគូរតាមផ្នែកនីមួយៗនៃហាង គឺសុទ្ធតែជាសិល្បៈនៃស្នាដៃវិចិត្រកររបស់ម៉ាឈីម៉ាឈី ផ្តល់ជូននូវកន្លែងមានផាសុភាព កក់ក្តៅជានិច្ច។

ចំណុចពិសេសទាំងអស់នេះហើយ ធ្វើឲ្យម៉ាឈីម៉ាឈី ជាភេសជ្ជៈមួយដែលបង្ហាញពីភាពថ្លៃថ្នូរ រឹងមាំ ឆ្លុះបញ្ចាំងពីអត្តចរិត និងស្ទាយផ្ទាល់ខ្លួនដ៏គួរឲ្យទាក់ទាញ មានមន្តស្នេហ៍របស់អ្នក ដែលកាន់ដបភេសជ្ជៈរបស់ម៉ាឈីម៉ាឈី។

* machimachi គឺពិសេសប្លែកមានតែមួយគ្មានពីរ

ស្របពេលដែលម៉ាឈីម៉ាឈី ផ្តោតលើភាពជាម្ចាស់ដើម និង ការប្តេជ្ញាចិត្តក្នុងការច្នៃប្រឌិតភេសជ្ជៈពិសេសថ្មីប្លែកជាបន្តបន្ទាប់ បូករួមជាមួយគុណភាពខ្ពស់ ធ្វើឲ្យម៉ាឈីម៉ាឈីល្បីឈ្មោះក្នុងការច្នៃប្រឌិត និង មានដំណើរការឈានមុខគេជាពិសេសទៅទៀតនោះ ម៉ាឈីម៉ាឈី គឺមិនអាចមាននណារចម្លងបានទេ។

ឈីសហ្វូម (Cheese Foam) របស់ម៉ាឈីម៉ាឈី គឺជាជម្រើសដ៏ពេញនិយមបំផុតមួយក្នុងចំណោមភេសជ្ជៈល្បីៗ របស់ម៉ាឈីម៉ាឈី។ ទន្ទឹមគ្នានោះ ប្រភេទដបរបស់ម៉ាឈី ដូចជាតែទឹកដោះគោជាមួយចាហួយក្រែម ទឹកដោះគោវ៉ានីឡា (Panna Cotta) មានតែមួយគត់ និងជាម្ចាស់ដើមទាំងការរចនាដប និង រស់ជាតិក្នុងចំណោមអាជីវកម្មនេះ។ ម៉ាឈីម៉ាឈី ក៏ជាអ្នកបង្កើតដើមនៃភេសជ្ជៈ Black Milk Tea ជាមួយ Crème Brulee ផងដែរ៕