(កូរ៉េ)៖ តារាសម្តែងប្រុសល្បីឈ្មោះ លោក Lee Jung Jae ដែលសម្តែងជាតួអង្គ Gi Hun ពាក់អាវលេខ ៤៥៦ ក្នុងរឿង «Squid Game» បានបន្តបំបែកកំណត់ត្រាថ្មីបន្ថែមទៀត តាមរយៈការឈ្នះពានរង្វាន់ «តារាសម្តែងឆ្នើម» ពីកម្មវិធីដ៏ល្បីលំដាប់ពិភពលោក «Critics Choice Awards»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន All K-POP នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១។

កម្មវិធីពានរង្វាន់ «Critics Choice Awards» លើកទី២៧នេះ គឺត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក ថ្ងៃទី១៤ ខែមីនា ដោយមានការចូលរួមពីសំណាក់តារាភាពយន្តល្បីៗជាច្រើននៅជុំវិញពិភពលោក។ តារាលោក Lee Jung Jae បានក្លាយជាតារាសម្តែងកូរ៉េដំបូងបង្អស់ ដែលឈ្នះពានផ្នែក «តារាឆ្នើម» តាមរយៈការសម្តែងរឿងភាគ។

ទន្ទឹមគ្នានឹង តារារូបនេះឈ្នះពាន ងាកមករឿង «Squid Game» បានក្លាយជាស៊េរីរឿង ដែលមានអ្នកមើលច្រើនបំផុតនៅលើ Netflix រហូតដល់ ១.៦៥ ពាន់លានដង ក្នុងរយៈពេល ២៨ថ្ងៃដំបូង បន្ទាប់ពីការចេញផ្សាយរបស់វានៅក្នុងខែកញ្ញា ២០២១៕