(ញូយ៉ក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានប្រកាសបង្ហាញនៅថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនរ៉ុក្កែត SpaceX របស់លោកកំពុងប្រឈមមុខនឹងសម្ពាធអតិផរណាដ៏សំខាន់នៅក្នុងវត្ថុធាតុដើម និងការដឹកជញ្ជូន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

Musk នៅក្នុង Twitter ក៏ត្រូវបានគេសួរអំពីទស្សនវិស័យទាក់ទងទៅនឹងអត្រាអតិផរណា ដោយលោកបានលើកឡើងថាក្រុមហ៊ុននោះ «មិនមែនរបស់លោកតែម្នាក់ទេ» ខណៈដែលលោកបានបញ្ជាក់ថា ជម្លោះរុស្ស៊ីបានធ្វើឱ្យតម្លៃទំនិញឡើងថ្លៃដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៨ មកម្ល៉េះ។

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបច្ចុប្បន្ននេះក៏កំពុងបង្កើនតម្លៃទ្វេដងទៅលើលោហធាតុដែលប្រើប្រាស់ក្នុងរថយន្តចាប់ពីអាលុយមីញ៉ូមនៅក្នុងតួរថយន្តរហូតដល់ palladium នៅក្នុងឧបករណ៍បំប្លែងកត្តាលីករទៅជានីកែលថ្នាក់ខ្ពស់នៅក្នុងរថយន្តអគ្គីសនី ដែលនឹងបណ្តាឱ្យរថយន្តមានតម្លៃខ្ពស់ជាងមុនបន្ថែមទៀត។

ខណៈពេលដែលលោហធាតុមិនទាន់ក្លាយជាគោលដៅនៃទណ្ឌកម្មរបស់លោកខាងលិចនៅឡើយអ្នកដឹកជញ្ជូន និង អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តមួយចំនួនកំពុងគ្រប់គ្រងទំនិញរបស់រុស្ស៊ី ដោយដាក់សម្ពាធកាន់តែខ្លាំងទៅលើក្រុមហ៊ុនផលិតរថយន្ត ពីការខ្វះខាតបន្ទះឈីប និងតម្លៃថាមពលកើនឡើងខ្ពស់៕