(តាកែវ)៖ ជាទ្រព្យសំណាង និង ជាការនឹកស្មានមិនដល់ តៃកុងឡានដឹកដី០១រូប មានឱកាសបានជិះម៉ូតូទំនើប ដោយចំណាយលុយតែ ២៥០០រៀលទិញឆេមពានអាយស៍ ០១កំប៉ុងមកហូប។

នេះជាសម្តីដ៏រំភើបរបស់ អតិថិជនឈ្នះរង្វាន់ម៉ូតូហុងដា SCOOPY ពីភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ពេលកំពុងទទួលរង្វាន់ម៉ូតូ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅតូបលក់ភេសជ្ជៈ ក្នុងស្រុកកោះអណ្តែត ខេត្តតាកែវ។

អ្នកមានសំណាងឈ្នះរង្វាន់ម៉ូតូ Honda Scoopy ពីឆេមពានអាយស៍ មានឈ្មោះ យួន បូរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាអ្នកបើកបរឡានដឹកដី នៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។ នៅព្រឹកនោះ គាត់ទើបដឹកដីបាន ០១ជើង នឹកឃើញចង់ហូបឆេមពានអាយស៍ ក៏បានចូលទិញ ០១កំប៉ុងមកហូប។

គ្រាន់តែបើកមកដល់កន្លែងយកដីវិញគាស់ហូបក៏ឃើញរូបម៉ូតូ គាត់ស្រែកប្រាប់គេឯង ផ្អើលអ្នកដឹកដីជាមួយគ្នាជួយត្រេកអរស្រែកហ៊ោភ្លាត់សម្លេងគ្រប់ៗគ្នា។

ចំណែកឯអ្នកលក់ឆេមពានអាយស៍ ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ Honda Scoopy ខាងលើ ក៏ទទួលបានកាដូលើកទឹក ចិត្តជាភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន៥០កេសផងដែរ គឺ មានឈ្មោះ ឈឺន ស្រីម៉ុម ភេទស្រី អាយុ៤១ឆ្នាំ ជាអ្នកលក់ភេសជ្ជៈ នៅទល់មុខវត្តមេលង ក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក នៅ កុសល់ បានអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូពេលនេះ ហើយបន្ថែមថា សំណាងគឺមានពិត ហើយរង្វាន់ម៉ូតូ Scoopy ក៏មានច្រើនទៀតដែរ នៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។

អតិថិជនឆេមពានយិនស៉ិន និងឆេមពានអាយស៍គ្រប់ៗគ្នា សុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ Scoopy និងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។

លោកបានថ្លែងជូនពរដល់អតិថិជនទាំងអស់ ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៉ិន និងឆេមពានអាយស៍ ឱ្យមានសំណាងឈ្នះរង្វាន់ធំបន្តបន្ទាប់ទៀត។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៉ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល៥ម៉ឺន ៥០ម៉ឺន ០១លាន ៥០លាន និងរង្វាន់ម៉ូតូHonda Scoopy ដ៏ច្រើន សន្ធឹកសន្ធាប់៕