(ភ្នំពេញ)៖ ក្រុមហ៊ុន SCG HOME DESIGN VILLAGE កាលពីម្សិលមិញ បានបើកសម្ពោធជាផ្លូវការ នូវហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋានរបស់ខ្លួនមួយ នៅបណ្តោយផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីរួមចំណែកផ្តល់នូវប្រណីតភាពនៃការរស់នៅដំបូងគេតែមួយគត់ ក្នុងប្រទេសកម្ពុជា។

SCG Home Design Village ជាហាងលក់គ្រឿងបរិក្ខារ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះល្បីៗលំដាប់ពិភព លោក ដែលសុទ្ធសឹងតែនាំចូលពីបរទេស មានច្រើនជម្រើសក្នុងការតុបតែងគេហដ្ឋាន បែបទំនើបទាន់សម័យ មានគ្រប់ម៉ូត និងស្រស់ស្អាត ធ្វើឲ្យគេហដ្ឋានក្នុងក្តីស្រមៃរបស់អស់លោកអ្នក ក្លាយជាការពិត។

SCG Home Design Village ផ្តល់នូវសម្ភា រៈប្រើប្រាស់ក្នុងផ្ទះ ដែលសមស្របសម្រាប់គ្រប់មជ្ឈដ្ឋាននៃការរស់នៅ និង គ្រប់ក្រុមគ្រួសារ ហើយលោកអាចអញ្ជើញមកទស្សនាផ្ទាល់និង ទទួលយកបទពិសោធន៍ថ្មីសម្រាប់ការរស់នៅពីហាង SCG Home Design Village។

សម្រាប់ពិធីសម្ពោធហាងខាងលើនេះ មានការអញ្ជើញចូលរួមពី នាយកប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី និង ភ្ញៀវវីវីអាយភី ដោយមានការធ្វើសុន្ទរកថា ទាក់ទងនឹងព័ត៌មាន JURU SCG Home Design Village ផងដែរ។ លោក Thammasak Sethaudom អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន អេសស៊ីជី លោក Panyarak Poolthup ឯកអគ្គរាជទូតវិសាមញ្ញ និងមន្ត្រីជំនាញនៃប្រទេសថៃ និងពេញសមត្ថភាពថៃប្រចាំកម្ពុជា និងលោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន និង លោកស្រី ហ៊ុន ប៊ុនធឿន បានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូបើកសម្ពោធជាផ្លូវការនេះផងដែរ។

គិតចាប់ពីពេលរសៀល រហូតដល់រាត្រីក្នុងថ្ងៃដ៏ឱឡារិកនេះ SCG Home Design Village បានអញ្ជើញវត្តមាន DJ Nana និង កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន មកចែករំលែកបទពិសោធន៍នៃការបញ្ហាទិញទំនិញនៅក្នុង SCG Home Design Village។ ព្រមទាំងមាន ការប្រគំតន្ត្រី ដែលមានការចូលរួមពីសំណាក់តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា លោក នី រតនា នាចុងបញ្ចប់នៃកម្មវិធីផងដែរ។

ហាង SCG Home Design Village ជាហាងផ្ដល់នូវគ្រឿងតុបតែងគេហដ្ឋានពីម៉ាកល្បីៗជាច្រើន ចាប់ពីសម្ភារផ្គត់ផ្គង់ក្នុងផ្ទះបាយ ឈុតទូរ ឈុតចង្ក្រានបាយ និងឧបករណ៍ចម្អិនអាហារជាដើម។ ក្បឿង ឥដ្ឋការ៉ូប្រភេទសេរ៉ាមិច ពិដាន ផ្ទៃជញ្ជាំង គ្រប់ទម្រង់ ដែលជាផលិតផលមានគុណភាពខ្ពស់នាំចូលពីបរទេសដូចជា៖ ប្រទេសអ៊ីតាលី អេស្ប៉ាញ និងថៃ។ ចំណែកឯផ្នែកបន្ទប់ទឹកសម្បូរទៅដោយសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹក ដើម្បីរចនាបរិវេណបន្ទប់ទឹករបស់អ្នកឲ្យកាន់តែទំនើប និងមានផាសុកភាពខ្ពស់។ កាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនក៏អាចប្រឹក្សាយោបល់ជាមួយបុគ្គលិកផ្នែកដេគ័រផ្ទាល់ ដើម្បីធ្វើការដេរបន្ទប់ឲ្យស័ក្តិសមទៅនឹងទំហំផ្ទះ និងម៉ូតផ្ទះក្នុងក្តីស្រមៃរបស់អ្នក។

ផ្នែកគ្រឿងសង្ហារិមរបស់ Lifestyle furniture រួមជាមួយស្តង់ដារនៃគុណភាព និងភាពស៊ីវិល័យ ដែលតំណាងឲ្យគេហដ្ឋានទាំងមូល ផ្តល់នូវជម្រើសជាច្រើនបែបច្រើនយ៉ាងក្នុងការដេគ័រផ្ទៃបន្ទប់ អាចជ្រើសរើសបានជាមួយនឹងរចនាបទ បែបសាមញ្ញ បែបទំនើប ឬស៊ីវិល័យ តាមចំណង់ចំណូលចិត្តរបស់លោកអ្នក។

ដោយឡែក ផ្នែកគ្រឿងបរិក្ខារអំពូលភ្លើង និង DIY (អាចឆ្នៃដោយខ្លួនឯងបាន) ផ្តល់ជូននូវរចនាបទភ្លើងបំភ្លឺប្រកបដោយ គុណភាពជាមួយ នឹងតម្លៃសមរម្យ ដែលអនុញ្ញាតឱ្យអ្នកជ្រើសរើសពណ៌តាមបំណងដើម្បីតុបតែងបន្ទប់ជាមួយនឹងស្ទីល ផ្ទាល់ខ្លួនរបស់អ្នក។

អ្វីដែលគួរឲ្យកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ SCG Home Design Village គឺផ្តល់ជូននូវកន្លែងជួបជុំ ដ៏ងាយស្រួលដែលលោកអ្នកអាចចំណាយពេលមួយថ្ងៃពេញ សម្រាប់ធ្វើការ និងសម្រាកលំហែកាយ មានផាសុខភាព ហើយរីករាយនឹងការទទួលទានអាហារដ៏សម្បូវបែប រួមជាមួយហាងកាហ្វេដែលពេញនិយម។

លើសពីនេះ SCG Home Design Vilage ផ្តល់សេវាកម្មតម្លើង និងក្រុមការងារដឹកជញ្ជូន ជាមួយនឹងតម្លៃសមរម្យ។ បុគ្គលិកដែលបាន ទទួលការបណ្តុះបណ្តាល និងប៉ិនប្រសប់ជាមួយនឹងការតម្លើងនិងតុបតែងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយនិងផ្តល់ដំណោះស្រាយ សម្រាប់ការតម្លើងផលិតផលដល់ផ្ទះអតិថិជន។

បន្ថែមពីនេះទៅទៀត មកទទួលយកបទពិសោធន៍ថ្មីរបស់អ្នកជាមួយប្រូម៉ូសិន៣ដងផ្ទួនៗ ក្នុងឱកាសបើកសម្ពោធជា ផ្លូវការ នេះជាមួយការបញ្ចុះតម្លៃពិសេសលើ មុខទំនិញជាច្រើនមុខរហូតដល់ ៤០% មានឱកាសចាប់ឆ្នោតផ្សង សំណាងឈ្នះរង្វាន់នៅពេលចំណាយអស់ ២៥០ដុល្លារ លើគ្រឿងសង្ហារិម ក្នុងមួយវិកយបត្រ។ រង្វាន់ធំកៅអីប្រភេទ recliner ដែលមានតម្លៃរហូតដល់ ៨០០ដុល្លារ។ ហើយជាចុងក្រោយ ទទួលបានដបបាញ់អាល់ កុល Design Village ដោយឥតគិតថ្លៃ សម្រាប់រាល់ការចំណាយ ចាប់ពី២០០ ដុល្លារឡើងទៅ៕