(ភ្នំពេញ)៖ ពិតជាសំណាងដ៏អស្ចារ្យមែន! អ្នកខេត្តបាត់ដំបងម្នាក់ទៀតហើយបានឈ្នះរង្វាន់ពិតៗ ១ម៉ឺនដុល្លារពីកម្មវិធី «ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» ពី សែលកាត។

មានបំណងប្រាថ្នាច្រើនប៉ុនណាក៏មិនជាបញ្ហាដែរជាមួយសែលកាត អ្នកពិតជាអាចសម្រេចក្តីសុបិន្តទាំងនោះបាន ដោយផ្តល់ជូនរង្វាន់លុយសុទ្ធយ៉ាងសន្ធឹកសន្ធាប់ ពិតៗតែម្តង។ អតិថិជនមហាសំណាងដែលបានឈ្នះរង្វាន់លុយសុទ្ធ ១ ម៉ឺនដុល្លារកាលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះមានឈ្មោះថា ស រឿង ជាអាជីករម្នាក់ រស់នៅភូមិ ចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ឱកាសក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន ដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ ៨៨៨៨ រួចចុច៖

* លេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ
* លេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ

កម្មវិធីឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លារជារៀងរាល់ថ្ងៃ។
ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះនឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។

កុំបោះបង់ចោលក្តីសុបិន្ត ហើយទទួលយកសំណាងពី សែលកាត ព្រោះអ្នកឈ្នះបន្ទាប់អាចជាលោកអ្នក តេកាន់តែច្រើនឈ្នះកាន់តែច្រើន។ តាមដានការចាប់រង្វាន់រៀង រាល់ ល្ងាចម៉ោង ៦៖៥០នាទី លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើ YouTube របស់ Cellcard៕