(ម៉ាឌ្រីដ)៖ ខ្សែប្រយុទ្ធដ៏ឆ្នើម Karim Benzema បានបន្្តបង្ហាញភាពខ្លាំងដោយស៊ុតបាន ២គ្រាប់ជួយក្រុម Real Madrid រកបាន ១០ពិន្ទុដាច់កំពូលតារាងលីគអេស្ប៉ាញ La Liga ក្រោយធ្វើបាន ៣គ្រាប់ក្រៅទឹកដីទៅលើក្រុមក្បែបាតតារាង Mallorca សប្តាហ៍ទី២៨ ជើងទី២។

បច្ចុប្បន្នការប្រជែងលីគកំពូល La Liga ក្រុមខ្លាំង ៤គ្រាប់ដែលកំពុងដណ្តើមគ្នាលើកពាននោះ នៅសល់តែ ១០ប្រកួតទៀតប៉ុណ្ណោះ ដ្បិតក្រុមឈរលេខ៣ FC Barcelona រកបាន ៥១ពិន្ទុនៅសល់ ១១ប្រកួត ខណៈដែលក្រុមលេខ២ Sevilla រកបាន ៥៦ពិន្ទុហើយក្រុមលេខ៤ Atletico Madrid ក៏បាន ៥១ពិន្ទុផងដែរ។

ការរកបានជ័យជម្នះរបស់ក្លិប Real Madrid ក្នុងលទ្ធផល ៣-០ ធ្វើបានដោយខ្សែប្រយុទ្ធ Vinicius Junior ធ្វើបាននៅនាទី៥៥ ដែលជាគ្រាប់ទី ១៤របស់គេផងដែរជាមួយក្រុម ហើយកីឡាករ Benzema រកបាននៅនាទី៧៧ ដោយស៊ុតបាល់ ១១ម៉ែត្រនិងនៅនាទី៨២ ដែលធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតបាន ២២គ្រាប់ ហើយខ្សែប្រយុទ្ធទាំងពីររូបនេះក៏ជាអ្នកស៊ុតបានច្រើនគ្រាប់ជាងគេបណ្តោះអាសន្នក្នុងរដូវកាលនេះផងដែរ។

ប្រកួតសប្តាហ៍ទី២៩ ក្រុមលោក Carlo Ancelotti ត្រូវបន្តប៉ះក្រុម FC Barcelona ដែលជាជំនួបធំប្រចាំលីគ ខណៈដែលក្រុម Marlloca ដឹកនាំដោយលោក Luis Garcia ដែលកំពុងមានតែ ២៦ពិន្ទុត្រូវបន្តស្វែងរកឲ្យបាន ៣ពិន្ទុជាមួយក្រុម Espanyol ដើម្បីគេចឲ្យផុតពីតំបន់កាត់ចេញពីលីគរដូវកាលក្រោយ៕