(ភ្នំពេញ)៖ ស្របពេលដែលជីវភាពប្រជាពលរដ្ឋកម្ពុជា កាន់តែល្អប្រសើរឡើងជាលំដាប់ SCG Home Design Village បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជា ដោយបាន និងកំពុងបំពេញបេសកកម្មផ្តល់នូវប្រណីតភាពក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ ជាមួយនឹងការផ្គត់ផ្គង់សំភារៈប្រើប្រាស់ទំនើបសម្រាប់គេហដ្ឋាន។

SCG Home Design Village គឺជាហាងផ្គត់ផ្គង់សំភារៈប្រើប្រាស់សម្រាប់គេហដ្ឋានដំបូងគេរបស់ អេសស៊ីជី-ប៊ុនថាវន ដែលមានទីតាំងនៅក្រៅប្រទេស ក្រោមគោលគំនិតមួយគឺ «រស់នៅបែបជីវិតពោរពេញទៅដោយការរចនាគ្មានដែនកំណត់»។ ហាងនេះមានទីតាំងនៅបណ្តោយផ្លូវ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមហ៊ុននេះផ្តល់សេវាកម្មតុបតែងរចនាម៉ូដផ្សេងៗសម្រាប់គេហដ្ឋាន ក្នុងលំដាប់ពិភពលោក និងមានសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានម៉ាកយីហោល្បីៗ ដែលលើកកម្ពស់ការរស់នៅរបស់អ្នកឲ្យទំនើបប្លែកពីគេជាមួយនឹងសេវាកម្មជាច្រើន។

សេវកម្មលើផ្នែកស្ទូឌីយោផ្ទះបាយ៖ SCG Home មានបុគ្គលិកពិគ្រោះយោបល់ ដែលអាចផ្តល់យោបល់ និងរចនាផ្ទះបាយឱ្យសមនឹងកន្លែងរបស់អ្នក។ ពួកគេជួយណែនាំអំពីសម្ភារៈចង្រ្កានបាយ និងសម្រាប់ផ្ទះបាយទាំងមូល ដោយក្នុងនោះក៏មានម៉ាកល្បីៗជាច្រើន និងការរចនាសម្រាប់ឧបករណ៍ផ្ទះបាយ (ចង្ក្រាន ថត ទូរទឹកកក) និងទំហំផ្សេងៗនៃឡាបូផ្ទះបាយថែមទៀត។

ផ្នែក Bath and Bath៖ ក្រុមហ៊ុនមានម៉ាក និងការរចនាផ្សេងៗនៃក្បឿងសេរ៉ាមិច និងគ្រឿងអនាម័យ ព្រមទាំងមានគ្រឿងបរិក្ខារដែលនាំចូលពីប្រទេសជាច្រើន ដូចជាប្រទេសអ៉ីតាលី អេស្ប៉ាញ និងអាស៊ីអាគ្នេយ៍ផងដែរ។ យើងមានឈុតបន្ទប់ទឹកជាច្រើនដែលអ្នកអាចជ្រើសរើសរចនាប័ទ្មដែលអ្នកចង់បាន ហើយថែមទាំងមានម៉ាកផលិតផលអនាម័យល្បីៗជាច្រើនដូចជា COTTO, American Standard, Grohe, INAX និងច្រើនទៀត ដោយភ្ជាប់ជាមួយនឹងសេវាកម្មដំឡើងផងដែរ។

ផ្នែកអេសស៊ីជី សម្ភារសំណង់ និងសេវាកម្មអេសស៊ីជី ហូម គឺមានក្បឿងដំបូលអេសស៊ីជី សម្ភារៈឈើ អេសស៊ីជី ពិដាន ផលិតផលនាំចូលពីប្រទេសថៃសម្រាប់ការសាងសង់ និងជួសជុលថ្មី រួមទាំងសេវាកម្មដំឡើង។

ផ្នែក Lifestyle furniture គឺមានគ្រឿងសង្ហារឹមនាំចូលមានច្រើនប្រភេទសម្រាប់ជ្រើសរើស បុរាណ ទំនើប សម័យកូរ៉ូនី និងផ្សេងៗទៀត។ សម្រាប់ផ្នែកនេះ លោកអ្នកនឹងទទួលបានការប្រឹក្សាជាមួយបុគ្គលិកផ្នែកសេវាកម្ម ដើម្បីណែនាំការរចនាតុបតែងបន្ទប់របស់អ្នក។

ផ្នែកគ្រឿងបរិក្ខារអំពូលភ្លើង និង DIY៖ យើងមានអំពូលច្រើនប្រភេទ ដែលមានភាពខុសគ្នានៃរចនាបទពន្លឺ និងអាចច្នៃដោយខ្លួនឯង (DIY) ហើយមានផលិតផលជាច្រើនដើម្បីតុបតែងបន្ទប់របស់អ្នក។ លោកអ្នកអាចលេងថ្នាំលាបពណ៌តាមបំណងពីម៉ាកល្បីៗដូចជា Jotun និង TOA គ្រាន់តែនាំយកគំរូពណ៌ដែលអ្នកចង់បាន យើងអាចលាយវាសម្រាប់អ្នក។

សូមអញ្ជើញមកកាន់ Showroom របស់ SCG Home ដែលបើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង 9.00 ព្រឹក ដល់ 8.00 យប់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 8.00 ព្រឹក ដល់ 5.00 ល្ងាច និងថ្ងៃសៅរ៍ ពីម៉ោង 8.00 ព្រឹក ដល់ 12.00 យប់ ដើម្បីទទួលបានព័ត៌មានបន្ថែម៕