(កូរ៉េ)៖ អ្នកនាង Park Ha Sun ដែលជាតារាសម្តែងល្បីឈ្មោះរបស់កូរ៉េខាងត្បូង បានបង្ហាញការគាំទ្ររបស់ខ្លួនដល់ប្រជាជនអ៊ុយក្រែន តាមរយៈការចូលរួម បរិច្ចាគប្រាក់ដល់ក្មេងៗ និងប្រជាជនអ៊ុយក្រែន ដែលរងគ្រោះដោយសារ សង្គ្រាមនាពេលបច្ចុប្បន្ន ជាមួយនឹងប្រទេសរុស្ស៊ី។ នេះបើតាមការចេញ ដោយសារព័ត៌មាន Soompi នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

នៅថ្ងៃទី១៦ ខែមីនានេះ ផលិតកម្ម KeyEast Entertainment បានប្រកាសឲ្យដឹងថា តារាស្រី Park Ha Sun បានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ១០លានវ៉ុន ឬប្រមាណ៨ពាន់ដុល្លារអាមេរិក ដល់អង្គការក្រៅរដ្ឋាភិបាលមួយ ដែលទទួលបន្ទុកផ្នែកចំណីអាហារដល់ជនស្រេកឃ្លាន។ នាងចូលរួមក្នុងយុទ្ធនាការបរិច្ចាគនេះ គឺក្នុងគោលបំណងចូលរួម ជួយសម្រាលទុក្ខលំបាក ដល់ក្មេងៗអ៊ុយក្រែន ដែលខ្វះខាតកន្លែងស្នាក់នៅ និងចំណីអាហារ ស្របពេលប្រទេសអ៊ុយក្រែនកំពុងមានវិបត្តិសង្គ្រាម។

គួរជម្រាបថា ក្រៅពីការបរិច្ចាគប្រាក់នៅពេលនេះ តារាស្រី Park Ha Sun និងស្វាមីនៅពេលថ្មីៗនេះ ក៏ត្រូវបានគេដឹងថា បានបរិច្ចាគប្រាក់ចំនួន ១០០លានវ៉ុន ឬប្រមាណ៩ម៉ឺនដុល្លារផងដែរ ដល់ជនរងគ្រោះ ដោយសារភ្លើងឆេះព្រៃ នៅភាគខាងកើតនៃប្រទេសកូរ៉េ៕