(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ Stadiumdb ដែលជាគេហទំព័រឈានមុខគេលើពិភពលោក ផ្នែកពហុកីឡាដ្ឋាន បានបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ (Morodok Techo National Stadium) ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមពហុកីឡដ្ឋានទាំង២៣ ជុំវិញពិភពលោក ដែលជាពហុកីឡដ្ឋានល្អប្រចាំឆ្នាំ២០២១ (Stadium of the Year 2021)។

លទ្ធផលនេះបង្ហាញឡើងតាមរយៈការដាក់ឲ្យបោះឆ្នោតពីមហាជន ដែលរៀបចំដោយគេហទំព័រ Stadiumdb កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ហើយគេហទំព័រនេះ បានបិទការបោះឆ្នោត កាលពីពាក់កណ្តាលយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២។

លទ្ធផលបោះឆ្នោត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា៖

* ចំណាត់ថ្នាក់លេខ១ បានទៅលើពហុកីឡដ្ឋាន Estadio El Sadar របស់អេស្ប៉ាញ
* ចំណាត់ថ្នាក់លេខ២ បានទៅលើពហុកីឡដ្ឋាន Estadio Único Madre de Ciudades របស់អាហ្សង់ទីន
* ចំណាត់ថ្នាក់លេខ៣ បានទៅលើពហុកីឡដ្ឋាន Estadio Banco Guayaquil របស់អេក្វាឌ័រ
* ចំណាត់ថ្នាក់លេខ៤ បានទៅលើពហុកីឡដ្ឋាន Stadionul Steaua របស់រ៉ូម៉ានី
* ចំណាត់ថ្នាក់លេខ៥ បានទៅលើពហុកីឡដ្ឋាន Europa-Park Stadion របស់អាល្លឺម៉ង់
* ចំណាត់ថ្នាក់លេខ៦ បានទៅលើពហុកីឡដ្ឋាន Morodok Techo National Stadium របស់កម្ពុជា
* ចំណាត់ថ្នាក់លេខ៧ បានទៅលើពហុកីឡដ្ឋាន Al Thumama Stadium របស់កាតារ
* ចំណាត់ថ្នាក់លេខ៨ បានទៅលើពហុកីឡដ្ឋាន Al Bayt Stadium របស់កាតារ
* ចំណាត់ថ្នាក់លេខ៩ បានទៅលើពហុកីឡដ្ឋាន Stade Omnisport Paul Biya របស់កាម៉ារ៉ូន
* ចំណាត់ថ្នាក់លេខ១០ បានទៅលើពហុកីឡដ្ឋាន Lower.com Field របស់អាមេរិក
* ចំពោះចំណាក់ថ្នាក់លេខ២៣ ចុងក្រោយគេ បានទៅលើពហុកីឡដ្ឋាន Q2 Stadium របស់អាមេរិក៕