(ព្រះសីហនុ)៖ អតិថិជនសែលកាតម្នាក់ពីខេត្តព្រះសីហនុ ពិតជាមានសំណាងអស្ចារ្យណាស់ ដោយបានឈ្នះរង្វាន់លុយសុទ្ធមហាសាល ៩ ម៉ឺនដុល្លារ កាលពីខែមករាកន្លងមកនេះ។

អតិថិជនមហាសំណាងរូបនេះមានឈ្មោះថា ផេង សុទ្ធិកា បានឈ្នះរង្វាន់លុយសុទ្ធ ៩ ម៉ឺនដុល្លារ ដោយគ្រាន់តែ ចាប់កាន់ទូរស័ព្ទផ្សងសំណាង ចូលរួមលេងក្នុងកម្មវិធីឈ្នះ «ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» ពី សែលកាត សោះក៏បានឈ្នះរង្វាន់លុយសុទ្ធ ដ៏ច្រើនសន្ធឹកសន្ធាប់នេះតែម្តង។

សែលកាត សូមអបអរសាទរដល់អតិថិជនរូបនេះ ដែលបានឈ្នះរង្វាន់លុយសុទ្ធកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ដោយរូបគាត់មានមុខរបរជាអាជីវករ មានអាស័យដ្ឋាននៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សំណាងធ្លាក់ក្នុងដៃដោយមិនដឹងខ្លួន ធ្វើឲ្យវាសនារបស់លោកផ្លាស់ប្តូរក្លាយជាសេដ្ឋីតែម្តង។ ងាយៗដោយគ្រាន់តែផ្ញើសារ ឬតេទៅលេខ ៨៨៨៨ រួចចុចលេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬលេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ។

កម្មវិធី ឈ្នះលុយសុទ្ធ ១ ដុល្លាររៀងរាល់ថ្ងៃ ពី សែលកាត គឺជាការផ្តល់ជូនដ៏ពិសេសដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ។ ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះនឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុបរហូតទៅដល់ ១០ ម៉ឺនដុល្លារឯណោះ។

សូមកុំភ្លេចតាមដានការចាប់រង្វាន់រៀងរាល់ល្ងាចម៉ោង ៦៖៥០ នាទី លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងមានចាក់ផ្សាយឡើងវិញនៅលើ YouTube របស់ Cellcard ៕