(បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារាមជាច្រើនទាក់ទងជាមួយនឹង ត្រកូលស្មាតហ្វូន iPhone 14 ដែលថា Apple នៅឆ្នាំ ២០២២ នេះនឹងបញ្ជេញម៉ូដែលថ្មីចំនួន ៤ប៉ុន្តែលើកលែងតែម៉ូដែល «mini» ទេដែលមិនមានវត្តមាននៅឆ្នាំនេះ។

បើយោងតាមការចេញផ្សាយរបស់ គេហទំព័រ 9to5Mac នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា iPhone 14 ដែលគ្រោងនឹងចេញនេះ នឹងស្ថិតនៅក្នុងទំហំអេក្រង់ 6.1អ៊ីញ និង 6.7អ៊ីញដដែល ខណៈដែល កំណែអេក្រង់ 5.4 អ៊ីញ នៃ iPhone mini នាពេលបច្ចុប្បន្ននឹងត្រូវបានបញ្ចប់វត្តមាន។

ទន្ទឹមនឹងនេះ ការបង្ហាញនៅលើកំពូល iPhone 14 នេះនឹងមានការកែលម្អមួយចំនួនដែលប្រសើរជាងម៉ូដែលមុន ដើម្បីសម្រួលទៅដល់ការឌីហ្សាញ «notch + pill» ថ្មីដែលជំនួសឱ្យសា្នមរន្ឋនៅលើអេក្រង់ស្មាតហ្វូន។ ប្រភពដដែលបានបញ្ជាក់ទៀតថា iPhone 14 ស៊េរីថ្មី ២ម៉ូដែល នឹងត្រូវបានប្រើបន្ទះឈីប A15 ដូចគ្នា ខណៈដែល ២ម៉ូដែលទៀតនឹងមានការផ្លាស់ប្តូរបន្ទះឈីបថ្មី ប៉ុន្តែគេមិនបានបញ្ជាក់ថាម៉ូដែលណាខ្លះនោះទេ។

គួរកត់សម្គាល់ថាបច្ចុប្បន្ន Apple មានបន្ទះឈីប A15 ចំនួនពីរផ្សេងគ្នា ដែលមួយមានស្នូល GPU បន្ថែម និង RAM 6GB ដែល(ប្រើក្នុងម៉ូដែល iPhone 13 Pro) បច្ចុប្បន្ន។ ខណៈដែលពាក្យចចាមអារាមខាងលើបានបន្ថែមទៀតថាត្រកូល iPhone 14 ទាំងអស់នៅឆ្នាំនេះនឹងមាន RAM 6GB ដូចគ្នាទាំងអស់។