(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលថ្មីឆ្នាំ២០២២ នឹងឈានចូល សប្តាហ៍ ទី៣ ហើយនៅចុងសប្តាហ៍នេះ ពោលគឺថ្ងៃសៅរ៍ ទី១៩ ខែមីនា ដោយមានក្រុមព្រះខ័នរាជស្វាយរៀង ត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវបឹងកេត ក្នុងទឹកដីរបស់ខ្លួននៃកីឡដ្ឋាន ខេត្តស្វាយរៀង នាម៉ោង ១៨៖៣០នាទីល្ងាច។

ស្វាយរៀង កាលពីសប្តាហ៍ទី២ បានយកឈ្នះក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនដោយលទ្ធផល ៣-១ ក្រោយពីរកបាន ៦ពិន្ទុ និងឈរនៅកំពូលតារាងបណ្តោះអាសន្នផងដែរ នៅពេលបឹងកេតវិញ បានលេងចាញ់ក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ១-០ កាលសប្តាហ៍មុន គ្រាដែលឆ្លងកាត់ ២ប្រកួតកន្លងមកនេះ ឈ្នះ១ និងចាញ់១ ឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន ៣ពិន្ទុ។

គួរបញ្ជាក់ផងថា សម្រាប់កម្មវីធីប្រកួតនៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ចុងសប្តាហ៍នេះមាន ៨ក្រុមចូលរួមប្រកួតដដែលមានដូចជា៖
១៖ ព្រះខ័នរាជស្វាយរៀង Vs បឹងកេត
២៖ អង្គរថាយហ្គឺរ Vs ភ្នំពេញក្រោន
៣៖ កងយោធពលខេមរភូមិន្ទ Vs ណាហ្គា
៤៖ វិសាខា Vs គិរីវង់សុខសែនជ័យ៕