(ភ្នំពេញ)៖ ការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ! បុរី ឡាក់គីវ័ន «The commercial Avenue» នឹងរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ប្លុកថ្មីនៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ជាមួយនឹងឱកាសចំនេញដ៏ច្រើនភ្លាមៗ។

បុរី ឡាក់ឃី វ័ន គឺជាគម្រោងលំនៅឋានដែលកំពុងតែលេចធ្លោមួយក្នុងទឹកដីខណ្ឌដង្កោ បន្ទាប់ពីទទួលបានជោគជ័យជាច្រើនគម្រោងរួចមកហើយ ជាពិសេសគម្រោងបានឈរលើទីតាំងដ៏មានសក្តានុពលខ្លាំងលើវិស័យពាណិជ្ជកម្មនាតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញទៀតផង។

រាជធានីភ្នំពេញមានខណ្ឌទាំងអស់ ១៤ខណ្ឌ ដែលខណ្ឌនីមួយៗមានការអភិវឌ្ឍផ្សេងៗគ្នា។ ដោយឡែកភាគខាងត្បូងរាជធានីភ្នំពេញ ខណ្ឌដង្កោផ្ទាល់តែម្តង គឺមានការអភិវឌ្ឍយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ពិសេសគឺគម្រោងលំនៅឋាននេះតែម្តង ហើយបើយោងតាមការព្យាករណ៍របស់រាជរដ្ឋាភិបាលនាពេលកន្លងមក ខណ្ខនេះនឹងមានតម្រូវការលំនៅឋានប្រហែល ១០០,០០០ផ្ទះ នៅឆ្នាំ ២០៣០។

បន្ថែមពីលើនេះទៀតខណ្ខដង្កោ ជាខណ្ខមួយដែលមានលក្ខណៈពិសេសជាច្រើនដូចជា៖

*មានផ្ទៃដីធំជាងគេលំដាប់ទី២ បន្ទាប់ពីខណ្ឌព្រែកព្នៅ
*មានរបាយប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី៥
*មានព្រំប្រទល់ជាប់ និងខណ្ឌមានជ័យ និងខណ្ឌពោធិ៏សែនជ័យដែលមានចំនួនប្រជាជនច្រើនជាងគេ
*មានទីក្រុងរណបដ៏ទំនើបនិងធំបំផុតឈ្មោះថា ទីក្រុងរណប ING
*មានប្រព័ន្ធផ្លូវក្រវ៉ាត់ក្រុងធំៗ ទី២ និងទី៣ ដែលពិសេសជាងខណ្ឌផ្សេងៗទាំងអស់
*មានប្រព័ន្ធផ្លូវធំៗងាយចូលក្នុងទីប្រជុំជនក្រុងភ្នំពេញ
*ប្រជុំដោយតំបន់ពាណិជ្ជកម្ម ផ្សារទំនើបខ្នាតយក្ស៣ធំៗ និងផ្សារទំនើបផ្សេងៗទៀត ដូចជាផ្សារទំនើប AEON 3 ផ្សារទំនើប PH Diamond Place ផ្សារ ChipMong Mega Mall
*ជាខណ្ឌដែលជិតគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី
*មានប្រព័ន្ធផ្លូវភ្ជាប់ទៅបណ្តាញផ្លូវជាតិសំខាន់ៗ ផ្លូវជាតិលេខ១, ២, ៣, ៤
*មានប្រព័ន្ធរំដោះទឹកធំៗព្រោះមានប្រព័ន្ធប្រឡាយ និងបឹងធំៗសម្រាប់រំដោះទឹកភ្លៀង មិនងាយឲ្យមានទឹកជំនន់ឡើយ។

បុរី ឡាក់គីវ័ន «The commercial Avenue» បានអភិវឌ្ឍន៍ខ្លួនជាគម្រោងបុរីដែលមានឥទ្ធិពលខ្លាំងប្រចាំតំបន់ ដែលគម្រោងមានទីតាំងលើផ្លូវ ២១៧ចំការដូង កៀកទៅនឹងផ្សារព្រែកជ្រៃដែលជាផ្សារធំជាងគេក្នុងតំបន់។

ក្នុងនោះមានម៉ូដផ្ទះ៣ប្រភេទ គឺផ្ទះអាជីវកម្ម ដែលមានបន្ទប់គេង ៤និងបន្ទប់ការិយាល័យ១ លើផ្ទូវរដ្ឋ២១៧ និង លើផ្លូវរដ្ឋប៉ែកខាងត្បូងបុរី ជាផ្លូវធ្វើដំណើរដ៏មមាញឹករបស់ប្រជាជនរាប់ពាន់គ្រួសារ សាកសមបំផុតសម្រាប់ ការប្រកបអាជីវកម្មគ្រប់បែបយ៉ាង។

វីឡាភ្លោះ និងវីឡាទោលមាន៤បន្ទប់គេង និង៥បន្ទប់ទឹកដូចគ្នា ដែលរចនាឡើងតាមបែបស្តង់ដារទំនើប ផ្តល់នូវ Lifestyle នៃការរស់នៅបែបថ្លៃថ្នូរ និងអភិជន។

ចំពោះទីតាំងរបស់បុរី គឺនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំងបំផុត ដោយអតិថិជនអាចធ្វើដំណើរទៅកាន់តំបន់សំខាន់ៗដូចជា៖

*កៀកផ្សារព្រែកជ្រៃ
*៣នាទីពី AEON 3 (តាមវិថីឈុនគង់ថ្មី)
*៥នាទី ពីផ្សារ ជីបម៉ុង 60m
*៧នាទីពីផ្សារទំនើប ប៉េងហួត 60m

ក្នុងឱកាសនៃការបើសម្ពោធបើកលក់ជាផ្លូវការ បុរី ឡាក់ឃីវ័ន មានការផ្តល់ជូនពិសេសលើពិសេស គឺការបញ្ចុះតម្លៃរហូតដល់ ១២% បង់ប្រាក់ត្រឹមតែជាង ៦០០ដុល្លារក្នុង១ខែដោយគ្មានការប្រាក់ និងការថែមជូនគ្រឿងអេឡិចត្រូនិចមួយឈុតធំ។

ការផ្តល់ជូនពិសេសនេះ គឺសម្រាប់ឳកាសមុនសម្ពោធបើកលក់ជាផ្លូវការតែប៉ុណ្ណោះ!

កុំភ្លេចអញ្ចើញមកចូលរួមពិធីសម្ពោធជាផ្លូវការរបស់! បុរី ឡាក់គីវ័ន «The commercial Avenue» ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ក៏ដូចជាការថែមជូនផ្សេងទៀតដែលមានតក្នុងថ្ងៃកម្មវិធីតែប៉ុណ្ណោះ!

ទីតាំង៖ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ, ផែនទី៖https://goo.gl/maps/U65TopSj7eNYg75z5
ព័ត៌មានលំអិតសូមទំនាក់ទំនងលេខ៖ 092 92 65 66 | 086 92 65 66