(ភ្នំពេញ)៖ E.S.P.A.D.A ជាម៉ាកហាងសម្លៀកបំពាក់នារី ទាន់សម័យ ស្រស់ស្អាត សម្រាប់នារីសម័យថ្មី បើកដំណើរការនៅផ្សារទំនើប ជីប ម៉ុង សែនសុខ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២២។

E.S.P.A.D.A ផ្តោតលើសម្លៀកបំពាក់នារី ដូចជា យុវតី និង ស្រ្តីវ័យកណ្តាល។ សម្លៀកបំពាក់សម្រាប់យុវតី គឺបែបស៉ីវីល័យ ទំនើប និងងាយស្រួលស្លៀកពាក់ ចំណែកសម្លៀកបំពាក់ស្រ្តីវ័យកណ្តាល គឺបែបថ្លៃថ្នូរ និងមានភាពទាក់ទាញ។

សម្លៀកបំពាក់នៅ E.S.P.A.D.A មានទាំងសម្លៀកបំពាក់ការិយាល័យ សម្លៀកបំពាក់ដើរលេង និងសម្លៀកបំពាក់ជប់លៀង ដែលសាច់ក្រណាត់មានគុណភាព និងម៉ូតនីមួយៗច្នៃឡើងតាមបរិបទបច្ចុប្បន្ន ដែលពាក់លើខ្លួនធ្វើឲ្យបង្កើនសម្រស់ស្រស់ស្អាត។ សម្លៀកបំពាក់ទាំងនោះមានគ្រប់ទម្រង់ និងគ្រប់ទំហំ ដែលសុភាពនារីទំហំណា ក៏អាចងាយស្រួលរកបាន។

នេះ លែងជាក្តីបារម្ភរបស់សុភាពនារីទៀតហើយ ដែលកំពុងរកម៉ូតសម្លៀកបំពាក់ទាន់សម័យ! សូមមកកាន់ ហាងលក់សម្លៀកបំពាក់នារី E.S.P.A.D.A ដែលស្ថិតនៅជាន់ទី១ នៃផ្សារទំនើប ជីប ម៉ុង សែនសុខ ដើម្បីទទួលបានម៉ូតសម្លៀកបំពាក់ស្អាតៗ៕

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់តំណរភា្ជប់ដូចខាងក្រោម៖
* https://web.facebook.com/chipmongsensok
* https://www.facebook.com/Espada-Cambodia-103567552190791
* https://www.instagram.com/espada_cambodia/
* https://bit.ly/33TLbdm