(ប៊ែឡាំង)៖ ខ្សែការពារកណ្តាលរបស់ក្លិប Bayern Munich កីឡាករ Niklas Suele នឹងត្រូវអវត្តមានពីការប្រកួតមួយរយៈ បន្ទាប់ពីរងរបួសសរសៃពួរកែងជើង អំឡុងពេលហ្វឹកហាត់, នេះបើតាមការអះអាងពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។

កីឡាករវ័យ២៦ឆ្នាំ លំដាប់អន្តរជាតិរបស់អាល្លឺម៉ង់, ដែលនឹងចូលរួមជាមួយក្លិប Borussia Dortmund នៅរដូវកាលក្រោយរូបនេះ, បានរងរបួសនៅអំឡុងពេលហ្វឹកហាត់ កាលពីថ្ងៃពុធ។

ក្លិប Bayern មិនបានលើកឡើងថាតើកីឡាកររូបនេះ នឹងអវត្តមានរយៈពេលប៉ុន្មាននោះទេ។

Bayern កំពុងឈរនៅកំពូលតារាងលីគ Bundesliga ហើយនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Union Berlin នៅថ្ងៃសៅរ៍ ទី២០ ខែមីនាខាងមុខ៕