(ភ្នំពេញ)៖ យីហោម៉ូដសម្លៀកបំពាក់ H&M បានបើកដំណើរការដោយជោគជ័យនូវហាងរបស់ខ្លួនដំបូងគេក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។ មនុស្សម្នាជាច្រើនដែលបានកំពុងតម្រង់ជួររង់ចាំដោយក្តីរំភើប នឹងការអបអរសាទរយ៉ាងខ្លាំង ដើម្បីចូលក្នុងហាង H&M ដែលទើបដាក់ឱ្យដំណើរការនេះ។

ដោយរង់ចាំ ហាងបើកលក់នៅម៉ោង ០៩៖០០ព្រឹក ថ្ងៃសុក្រទី១៨ ខែមីនា, អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំងនៅមាត់ទ្វារនៃហាងតាំងពីម៉ោង ៨៖០០ព្រឹក។ តារាបង្ហាញម៉ូតទាំងអស់ក៏រីករាយផងដែរ ក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ និងសម្ភារៈនិរន្តន៍ភាពពីការប្រមូលផ្តុំទៅដោយម៉ូតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ២០២២នេះ នៅថ្ងៃបើកសម្ពោធដំបូងរបស់ H&M AEON Mall Phnom Penh1 ។

លោក Philippe Lassaux នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជា និងប្រទេសថៃរបស់ H&M បាននិយាយថា «វាពិតជារីករាយ និងរំភើបចិត្តណាស់ដែលបានឃើញមនុស្សជាច្រើនដែលកំពុងរង់ចាំការបើកហាងដំបូងរបស់ H&M នៅទីក្រុងភ្នំពេញ។ យើងខ្នះខ្នែងក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយ និរន្តរភាព ទៅកាន់ទីក្រុងថ្មីមួយ។ យើងពិតជាកោតសរសើរចំពោះការស្វាគមន៍ដ៏ល្អ ដែលយើងមាននៅក្នុងទីក្រុងភ្នំពេញ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវការប្រមូលផ្តុំម៉ូតសម្លៀកបំពាក់ H&M និងធ្វើឱ្យអតិថិជនរបស់យើងរំភើបចិត្តដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួន និងរូបរាងដែលពួកគេចូលចិត្ត»។

សិល្បករមួយចំនួន ដែលត្រូវបានអញ្ជើញឱ្យមកចូលរួមកម្មវិធីនេះមានដូចជា ជា ស្រីនា, ហុង ស្រីពេជ្រ, តារា មុនីរ័ត្ន, ប៉ែន ចំរុង, វ៉ាន់ ម៉ៅហ្សូលីនដា, វី ឌីណែត, គឹម ម៊ីសៀង, តេង ហ៊តណារ៉ុង, អ៊ិន សេងហួ និង យឹម ណារ៉ ដើម្បីទទួលយកបទពិសោធន៍ក្នុងការបើកដំណើរការហាង H&M ដំបូងគេក្នុងរាជធានីភ្នំពេញ។

របៀបវារៈសម្រាប់កម្មវិធីនៃថ្ងៃបើកដំណើរការលក់ដំបូងនាថ្ងៃសុក្រ ទី១៨ ខែមីនានេះ មានការប្រគល់រង្វាន់ដល់អតិថិជន ក្រុមដំបូងដែលបានតម្រង់ជួរ, ចម្រៀងជូនពរ, និងពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការដោយ លោក Philippe Lassaux , Syed Hamza Ameer អ្នកគ្រប់គ្រងប្រតិបត្តិការ, Pimmnapah Sithisuppaya អ្នកគ្រប់គ្រងប្រចាំតំបន់, Amyna Chamrong: អ្នកគ្រប់គ្រងហាង Mr. Tsuboya Masayuki: អគ្គនាយកផ្សារទំនើប Aeon Mall , Mr. Yoshioka Satoru: អ្នកគ្រប់គ្រងទូទៅ Aeon Mall Cambodia រួមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។ ហាង H&M ភ្នំពេញ មានទីតាំង G-ជាន់ទី1 ក្នុង Sweet Zone ផ្សារទំនើប AEON Mall Phnom Penh 1។ បើកចាប់ពីម៉ោង ៩៖០០ ព្រឹក ដល់១០៖០០យប់ ជារៀងរាល់ថ្ងៃ។

ដើម្បីអបអរសាទរនៃការបើកសម្ពោធដំណើរការរបស់ខ្លួន H&M AEON Mall Phnom Penh 1 មានការបញ្ចុះតម្លៃ ២៥% គ្រប់មុខម៉ូតសម្លៀកបំពាក់ លើតម្លៃធម្មតាសម្រាប់រយៈពេលតែ៣ថ្ងៃ ក្នុងអំឡុងថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២៕