(ភ្នំពេញ)៖ មជ្ឈមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលនឹងបញ្ចប់ការសាងសង់ឆាប់ៗខាងមុខនេះ កំពុងស្វែងរកក្រុមហ៊ុនម៉ៅការ សម្រាប់ការងាររៀបចំផ្នែកខាងក្នុង (fit-out) ដែលត្រូវមានបទពិសោធន៍លើការងារផ្នែក fit-out យ៉ាងតិច ៥ឆ្នាំ និងមានក្រុមការងារ ផ្ទាល់ខ្លួនយ៉ាងតិច ៥០នាក់ មកចូលរួមរៀបចំទីតាំងអាជីវកម្មដ៏សម្បូរបែបនេះ។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាមជ្ឈមណ្ឌល ផ្សារ ទំនើបខ្នាតអន្តរជាតិប្រកបដោយសក្ដានុពល ដែលមានទំហំរហូតដល់ទៅ ១៦ម៉ឺនម៉ែត្រការ៉េ កម្ពស់ ៦ជាន់ និងត្រូវបានវិនិយោគអស់ទឹកប្រាក់ជាង ១៥០លានដុល្លារអាមេរិក។ ផ្សារទំនើបនេះ នឹងមានទីតាំងអាជីវកម្មចំនួន ២២៦ទីតាំង សម្រាប់សំលៀកបំពាក់ ភោជនីយដ្ឋាន ផ្សារទំនើប កន្លែងកម្សាន្ត រោងភាពយន្ត ធនាគារ សេវាកម្មសាធារណៈ និងអាជីវកម្មជាច្រើនទៀតដែលនឹងធ្វើឲ្យតំបន់ភាគ ខាងត្បូង នៃរាជធានីភ្នំពេញ ក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏ទំនើប។

ដូចនេះ សម្រាប់ក្រុមហ៊ុនដែលចាប់អារម្មណ៍ អាចផ្ញើព័ត៌មានក្រុមហ៊ុនទៅកាន់ [email protected][email protected] ឬ ទំនាក់ទំនង 067 524 524 / 067 222 004 ឬ ផ្ញើព័ត៌មានមកកាន់ទីតាំងក្រុមហ៊ុន ជីប ម៉ុង ដោយផ្ទាល់។

គួរបញ្ជាក់ថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងផ្សារទំនើបធំជាងគេរបស់ ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការអភិវឌ្ឍលើមជ្ឈមណ្ឌល ផ្សារទំនើបពាណិជ្ជកម្ម ជីប ម៉ុង Supermarket និង ជីប ម៉ុង Express ៕