(ភ្នំពេញ)៖ តារាចម្រៀង LISA ដឹកនាំយុទ្ធនាការផ្សព្វផ្សាយ «I Rise, We Rise» ថ្មីរបស់ស្រាវីស្គី Chivas នៅទ្វីបអាស៊ី - ដើម្បីអបអរសាទរភាពជោគជ័យផ្ទាល់ខ្លួន និងការលើកទឹកចិត្តដល់អ្នកគាំទ្ររបស់ខ្លួន។

ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ ស្រាវីស្គី Chivas បានប្រកាសចាប់ដៃគូជាមួយកញ្ញា LISA ដែលជាកំពូលតារាចម្រៀង K-Pop ដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក ជាទូតសុឆ្ទនៈថ្មីរបស់ខ្លួន និងជាស្ត្រីដំបូងគេ ដែលតំណាងឲ្យម៉ាកយីហោស្រាវីស្គី Chivas នៅក្នុងទ្វីបអាស៊ី។

ដោយបន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបំផុសគំនិតសម្រាប់អ្នកគាំទ្ររបស់ស្រាវីស្គី Chivas ជំនាន់ក្រោយមកពីជុំវិញ ពិភពលោក តាមរយៈយុទ្ធនាការផ្សព្វផ្សាយ «I Rise, We Rise» ថ្មីរបស់ខ្លួន Chivas បានសហការជាមួយតារាចម្រៀង ដ៏ល្បីល្បាញ និងជាអ្នកផ្តួចផ្តើម ដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់ អ្នកជំនាន់ក្រោយ ដែលកំពុងប្រឹងប្រែងតស៊ូ ត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពជោគជ័យរបស់ពួកគេ។

ជាក់ស្តែង ភាពជោគជ័យរបស់កញ្ញា LISA ទាំងសមិទ្ធិផល និងស្ទីលរបស់នាងឆ្លងកាត់តាមរយៈតន្ត្រី បានធ្វើឲ្យនាងកាន់តែរឹងមាំ ក្នុងនាមជាអ្នកដឹកនាំពោពេញដោយទំនុកចិត្តលើខ្លួនឯង លើកទឹកចិត្ត និងបំបែកគំនាបរនាំងវប្បធម៌ទៅលើស្រ្តី។

LISA បានចែករំលែករឿងរ៉ាវផ្ទាល់ខ្លួនរបស់នាង ដែលបានចាកចេញពីប្រទេសថៃ ដើម្បីបន្តរកក្តីសុបិនរបស់នាង ហើយបានក្លាយទៅជាសមាជិកនៃក្រុមតន្រ្តីដ៏ធំបំផុតរបស់ពិភពលោកដោយបំបែកកំណត់ត្រាអន្តរជាតិក្នុងអាជីពការងាររបស់នាង ដោយបង្ហាញពីការខិតខំប្រឹងប្រែង និងការប្តេជាចិត្ត គឺជាភាពជោគជ័យរបស់នាងនៅពេលបច្ចុប្បន្ននេះ។

កញ្ញា LISA បន្តត្រួសត្រាយផ្លូវផ្ទាល់ខ្លួនផង នឹងជួយបំផុសគំនិតអ្នកជុំវិញខ្លួន ហើយដើរតួជាបុគ្គលគំរូ ដើម្បីលើកទឹកចិត្តមនុស្សជាច្រើន នៅទូទាំងពិភពលោក។ រឿងរ៉ាវរបស់កញ្ញា LISA គឺលាយបញ្ចូលគ្នារវាងភាពជោគជ័យ និងការខិតខំប្រឹងប្រែង ប្រៀបដូចទៅនឹងអត្តសញ្ញាណរបស់ស្រាវីស្គី Chivas ដូច្នោះដែរ ដែលនឹងបង្ហាញទៅអ្នកគាំទ្រជំនាន់ក្រោយរបស់ស្រាស្កុតវីស្គីនៅទ្វីបអាស៊ី។

កញ្ញា LISA បានលើកឡើងថា «បន្ទាប់ពីបានធ្វើដំណើរដោយខ្លួនឯង លើផ្លូវដ៏វែងឆ្ងាយជាមួយនឹងការខិតខំប្រឹងប្រែង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ នាងខ្ញុំចង់ជំរុញនិងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាឲ្យលើកកម្ពស់ខ្លួនឯង។ ខ្ញុំមិនបានគិតច្រើនទេ ក្នុងការចាប់ដៃគូជាមួយស្រាវីស្គី Chivas ពីព្រោះគុណតម្លៃ និងចក្ចុវិស័យរបស់ស្រាវីស្គី Chivas គឺដូចគ្នាទៅនឹងគោលជំហររបស់ខ្ញុំផ្ទាល់ ជាពិសេសខ្ញុំជាអ្នកគាំទ្រស្រាវីស្គីនេះស្រាប់!»

ការសហការនេះ ចាប់ផ្តើមជាមួយនឹងវីដេអូពាណិជ្ជកម្មតាមទូរទស្សន៍មួយ ដែលមានចំណងជើងថា «Chivas Regal x LISA: I Rise, We Rise» ដែលថតនៅ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ការផ្សាយពាណិជ្ជកម្ម ដែលបញ្ចូលសម្លេងដោយកញ្ញា LISA ផ្ទាល់តែម្តង ដោយផ្តើមចេញពីស្វែងរក ពីដំណើរជីវិតផ្ទាល់ខ្លួនរបស់នាង ឥតឈប់ឈរដើម្បីសម្រេចក្តីសុបិន ជាមួយសម្លេងដ៏ទាក់ទាញ។

វីដេអូពាណិជ្ជកម្មនេះ ដឹកនាំថតដោយលោក Liukh មានបង្ហាញ រូបភាពដ៏ទាក់ទាញរបស់ LISA ក្រេបស្រា Chivas Highball និងលើកទឹកចិត្តឲ្យអ្នកទស្សនិកជន ឲ្យបង្កើតភាពជោគជ័យទៅតាមទេពកោសល្យផ្ទាល់ខ្លួនរបស់ពួកគេ។ ហើយទាំងនេះ គ្រាន់តែជាការចាប់ផ្តើមនៃការសហការរវាងកញ្ញា LISA និង Chivas ។

ជាងនេះទៅទៀត នឹងមានព្រឹត្តិការណ៍ផ្សាយបន្តផ្ទាល់ សកម្មភាពការងារផ្ទាល់ និងការងារផ្តាច់មុខជាច្រើន ដែលនឹងធ្វើឡើងឆាប់ៗក្នុងឆ្នាំនេះ។

លោកនាយកផ្នែកទីផ្សារសកល របស់ស្រាវិស្គី Chivas គឺលោក Nick Blacknell បានថ្លែងថា «នៅពេលដែលយើងឈានចូល យុគសម័យថ្មីនេះ សម្រាប់ស្រាវីស្គី Chivas វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវសហការជាមួយអ្នក ដែលមានគុណតម្លៃដូចទៅនឹងអត្តសញ្ញាណយើង»

លោកថា កញ្ញា LISA គឺជាតារាលំដាប់ពិភពលោក ហើយសំខាន់ជាងនេះទៅទៀត គឺគាត់ជាបុគ្គលគំរូសម្រាប់អ្នក ជំនាន់ក្រោយ ជាពិសេសនាងនឹងក្លាយជាអ្នកនាំពាក្យដ៏ល្អឥតខ្ចោះ សម្រាប់យុទ្ធនាការផ្សព្វផ្សាយ I Rise We Rise របស់យើង។ កញ្ញា LISA បានបង្ហាញពីក្តីស្រលាញ់មួយចំនួនចំពោះដូចជា តន្ត្រី និងការបង្ហាញម៉ូដជាដើម ដូច្នេះការចាប់ដៃគូជាមួយគ្នានេះ គឺស្របទៅនឹងចក្ចុវិស័យដែលយើងជំរុញនិងលើកកម្ពស់ ស្រាChivas សម្រាប់អ្នកជំនាន់ក្រោយនៅទ្វីបអាស៊ី។

យុទ្ធនាការផ្សព្វផ្សាយស្រាវិស្គី Chivas Regal x LISA នឹងត្រូវបង្ហាញ នៅទូទាំងតំបន់អាស៊ី តាមរយៈផ្ទាំងផ្សាយពាណិជ្ជកម្ម ទូរទស្សន៍ បណ្តាញសង្គម និងតាមរយៈការផ្សព្វផ្សាយព័ត៍មាននានា ។ ដើម្បីស្វែងយល់បន្ថែមអំពីការចាប់ដៃគូជាមួយកញ្ញា LISA ហើយដើម្បីទទួលបានព័ត៌មាននានា សូមចូលទៅកាន់ Chivas.com ឬតាមដានពួកយើងនៅលើ Instagram @ChivasRegal៕