(ក្រុងឡុងដ៍)៖ លោក Gareth Southgate អ្នកចាត់ការទូទៅអង់គ្លេសមានត្រឹមគម្រោងជួបកីឡាករ Marcus Rashford បន្ទាប់ពីរូបគេមិនត្រូវបានកោះហៅចូលជម្រើសជាតិលេង ២ប្រកួតមិត្តភាពអន្តរជាតិនាចុងខែមីនា ឆ្នាំ២០២២ នេះ។

អង់គ្លេស ដែលបានឈ្នះកៅអី១ ទៅលេង World Cup 2022 នៅប្រទេសកាតានាខែវិច្ឆិកាចុងឆ្នាំនេះ មានការប្រកួតជា លក្ខមិត្តភាពអន្តរជាតិ ២ប្រកួតចុងខែមីនា ឆ្នាំ២០២២ នេះដោយត្រូវប៉ះស្វីស និងកូដឌីវ័រនៅកីឡដ្ឋាន Wembley តែម្តង។

ដូចគ្នានោះដែរ កីឡាករខ្សែប្រយុទ្ធ Marcus Rasford របស់ក្លិបក្នុងស្រុក Manchester United ពុំមានក្នុងក្រុមជម្រើសជាតិតោកំណាចអង់គ្លេសឡើយ ដ្បិតរូបគេមិនពុំបានគ្រាប់បាល់ឡើយ គិតចាប់តាំងពីថ្ងៃទី២២ ខែមករាមក នៅពេល Rashford ទើបតែរកបាន ៥គ្រាប់ពី ២៦ប្រកួតរបស់គេឲ្យបិសាចក្រហមនារដូវកាលនេះ។

លោក Southgate បានថ្លែងប្រាប់ BBC ថា «ខ្ញុំគិតថា វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការជួប និងនិយាយជាមួយគាត់ ដើម្បីរកចំណុចដែលវិវត្តន៍ថ្មីៗ។ ពួកយើងបានដឹងថា គាត់មានអារម្មណ៍ថាអស់សង្ឃឹម នៅពេលធ្វើមិនបានល្អនាពេលកន្លងមក ជាមួយនឹងការបង្ហាញវត្តមានបានជាប់លាប់ទៀតផងនៅ Man Utd»

តែយ៉ាងណាលោក Gareth Southgate នៅតែជឿជាក់ចំពោះកីឡាកររកបាន ៥៩គ្រាប់ និងបញ្ជូនបាន ៣២គ្រាប់ពីការចូលលេងបាន ១៩៨ប្រកួតក្នុងក្លិបបិសាចក្រហមនៃលីគកំពូលអង់គ្លេស Premier League នឹងវិលមកទម្រង់ដើមវិញដូចកាលរូបគេមានអាយុ ១៨ឆ្នាំក្នុងឆ្នាំ២០១៦៕