(ភ្នំពេញ)៖ ក្រុមហ៊ុន Havas Socialyse ភ្នំពេញ បង្ហាញពីភាពជាអ្នកដឹកនាំទីផ្សារឌីជីថលនៅប្រទេសកម្ពុជា ដោយបានសម្រេចសមិទ្ធផលថ្មីដំបូងគេនៅកម្ពុជា តាមរយៈយុទ្ធនាការ «ជល់ម៉ោ» សម្រាប់ផលិតផលស្រាបៀរ អង្គរ ដែលជាករណីសិក្សាដំបូងបង្អស់មិនធ្លាប់មាននៅកម្ពុជា ដោយបានបង្ហាញនៅលើគេហទំព័រហ្វេសប៊ុក។

ក្រុមការងារនៅក្រុមហ៊ុន Havas Socialyse ភ្នំពេញ បានបង្កើតយុទ្ធនាការឌីជីថលឈានមុខគេ ដើម្បីផ្សព្វផ្សាយកម្មវិធីប្រូម៉ូសិនរបស់ស្រាបៀរអង្គរ នៅទូទាំងប្រទេស កម្ពុជា ដែលបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រថ្មីៗជាច្រើនសម្រាប់ស្រាបៀរជាតិ ថែមទាំងបំបែកកំណត់ត្រាដោយទទួលបាន 6.1 Pt Lift នៅក្នុង Ad Recall 2.7 Pt Lift នៅក្នុង Message Association និង 2.5 Pt Lift នៅក្នុង Preference។

នេះជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់នៅក្នុងយុទ្ធនាការចុងក្រោយដែលក្រុមហ៊ុន Havas Socialyse សម្រេចបានជាលើកដំបូង ចាប់ពីបើកប្រតិបត្តិការក្នុងឆ្នាំ២០១៧។ ក្រុមការងារពោរពេញដោយសមត្ថភាពជាង ៥០នាក់ បានបង្កើតយុទ្ធនាការឌីជីថលដ៏អស្ចារ្យដំបូងបំផុតនៅកម្ពុជា។ ពួកគាត់ជាអ្នកដំបូងគេ ដែលទទួលបានពានរង្វាន់ ទទួលស្គាល់ជាអន្តរជាតិនៅសិង្ហបុរី គូឡាឡាំពួ និងសហរដ្ឋអាមេរិក ហើយពួកគាត់ក៏ជាអ្នកដំបូងបង្អស់ ដែលបាននាំយកហ្វេសប៊ុកមកកាន់កម្ពុជា សម្រាប់បង្កើតយុទ្ធនា ការដែលផ្តោតលើឌីជីថល។

Havas Socialyse ភ្នំពេញជាក្រុមហ៊ុននៅកម្ពុជានៃបណ្តាញអ្នកជំនាញឌីជីថលរបស់ក្រុមហ៊ុន Socialyse សកល ដែលមានការិយាល័យបម្រើការ ៣៩កន្លែង និងប្រតិបត្តិការនៅក្នុង ៨០ប្រទេស។ ជាមួយការផ្តល់ជូននូវសេវាកម្មឌីជីថល ៣៦០ដឺក្រេ ក្រុមហ៊ុន Havas Socialyse មានបុគ្គលិកចម្រុះជាតិសាសន៍ ពោរពេញ ដោយសមត្ថភាព និងទេពកោសល្យ ដែលបង្កើនលទ្ធភាពដំណើរការតាមក្រុមហ៊ុន Havas និងក្រុមហ៊ុនដៃគូសហការ Vivendi Groupជាសកល៕