(ភ្នំពេញ)៖ ភោជនីយដ្ឋាន ព្រមទាំងហាងអាហារ និងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ជាច្រើនកន្លែងក្នុងផ្សារទំនើប ជីប ម៉ុង កំពុងត្រូវការបុគ្គលិកថ្មីៗជាច្រើននាក់ ចូលមកបម្រើការងារដើម្បីបង្កើនទាំងចំណូល និងជំនាញក្នុងវិស័យម្ហូបអាហារ។

លោក Simon DELL អគ្គនាយករងជាន់ខ្ពស់ផ្នែកយុទ្ធសាស្រ្តនិងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង បានឱ្យដឹងថា៖ «ឥឡូវនេះ ជីប ម៉ុង រីថែល មានឱកាសការងារយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់លោកអ្នករួមមាន ផ្នែកគ្រប់គ្រងភោជនីយដ្ឋាន ផ្នែកសេវាកម្ម ផ្នែកចង្ក្រាន និងមុខតំណែងជាច្រើនទៀត ក្នុងភោជនីយដ្ឋាន និងហាងដ៏ទំនើបរបស់យើង»

លោក Simon បានបញ្ជាក់បន្ថែមទៀតថា៖ «ប្រសិនបើអ្នកមានឆន្ទៈខ្ពស់ក្នុងការធ្វើឱ្យអតិថិជនរីករាយ ចង់អភិវឌ្ឍខ្លួន ជាមួយនឹងបទពិសោធន៍កម្រិតអន្តរជាតិ អ្នកអាចចូលរួមជាមួយ ជីប ម៉ុង រីថែល។ នៅទីនេះ យើងមានថ្នាក់ដឹកនាំ និងអ្នកជំនាញជាច្រើនរូបដែលមានបទពិសោធន៍យូរឆ្នាំ រង់ចាំជួយបណ្ដុះបណ្ដាលដើម្បីឱ្យអាជីពការងារអ្នកកាន់តែប្រសើរឡើង»។

បច្ចុប្បន្ន ជីប ម៉ុង រីថែល កំពុងដំណើរការភោជនីយដ្ឋាន និងហាងនំប៉័ង ចំនួន៧ម៉ាក ក្នុងផ្សារទំនើប ជីប ម៉ុង ដែលរួមមាន បងក្រេប (Bong Crab), ផ្កាខ្ញី (Pka K’nhey), Misigga, Steaklub, Yaxin, Food Park, និង ម្សៅ (Masao)។

សូមកុំចាំយូរ! បង្កើនចំណូល និងជំនាញរបស់អ្នក ដោយចាប់ផ្ដើមការងារជាមួយផ្នែកអាហារ និងភេសជ្ជៈនៅក្រុមហ៊ុន ជីប ម៉ុង រីថែល!៕

ចាប់យកឱកាសការងារល្អៗឥឡូវនេះ ដោយផ្ញើ CV របស់អ្នកទៅកាន់៖

* ជីប ម៉ុង រីថែល: https://bit.ly/3Dr6a3m
* សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ទូរសព្ទលេខ 067 555 394 / 067 763 111 ឬអ៉ីមែល៖ [email protected], Telegram: https://t.me/chipmongmallcareers
* សូមទស្សនាវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=09Zm35Wy92o