(សៅប៉ូឡូ)៖ ថ្មីៗនេះចៅក្រមតុលាការកំពូលនៃប្រទេសប្រេស៊ីលបានបញ្ជាឱ្យបិទកម្មវិធីផ្ញើសារដ៏ពេញនិយម Telegram នៅក្នុងប្រទេស រួមទាំងបិទការប្រើប្រាស់របស់ប្រធានាធិបតីស្តាំនិយម Jair Bolsonaro នៅមុនការបោះឆ្នោតនៅចុងឆ្នាំនេះផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្តីសម្រេចដែលបានចេញផ្សាយនៅថ្ងៃសុក្រ ដោយចៅក្រម Alexandre de Moraes បានបញ្ជាឱ្យបិទកម្មវិធីភ្លាមៗនៅទូទាំងប្រទេសអាមេរិកខាងត្បូងមួយនេះ ដោយបានលើកឡើងពីការបរាជ័យរបស់ Telegram ក្នុងការអនុលោមតាមបញ្ជាពីអាជ្ញាធរ និងលុបសារដែលរកឃើញថាមានព័ត៌មានមិនពិត។

ដោយឡែកកាលពីខែមករាលោក Jair Bolsonaro បានចោទប្រកាន់អាជ្ញាធរបោះឆ្នោតកំពូលរបស់ប្រទេសនេះថា«កំសាក»សម្រាប់ការពិចារណាលើការហាមឃាត់កម្មវិធីផ្ញើសារចំពេលមានការព្រួយបារម្ភអំពីការប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយ«ព័ត៌មានក្លែងក្លាយ»