(ភ្នំពេញ)៖ ក្ដៅៗ! បន្ទាប់ពីការបោះឆ្នោតយ៉ាងគគ្រឹកគគ្រេង កម្មវិធី «Pleng Music Awards 2022» បានរកឃើញនូវអ្នកបង្កើតមាតិកា នៅលើបណ្ដាញ សង្គមដែលទទួលបានសម្លេងបោះឆ្នោតច្រើនជាងគេ10នាក់ ហើយ ដែលនៅក្នុងនោះមានដូចជា នីគី នីគី, DJ NaNa, Soy Senghour, Athika, ស៉ីន យូប៊ីន, Lin Vee, Rainnie Dara, ឆាឆា, ខេមរា និង គីម រាជនី។ មានឃើញឈ្មោះអាយដលខ្លួនឯងអត់ហ្នឹង?

អ្នកទាំងអស់គ្នាក៏នៅតែអាចបន្តបោះឆ្នោតឲ្យពួកគេទាំង១០ ដើម្បីស្វែងរកជយលាភី Favorite Content Creator of 2022 ដែលនឹងត្រូវបានប្រកាសនារាត្រីថ្ងៃទី ១៩ខែមីនា នៅកម្មវិធី «Pleng Music Awards» នេះ! ការបោះឆ្នោតនឹងត្រូវបិទនាវេលាម៉ោង ៨ល្ងាចយប់នេះ ត្រូវនឹងថ្ងៃទី ១៩ខែមីនាផ្ទាល់តែម្ដង។ អត់ទាន់បានបោះឆ្នោតឲ្យអាយដលយើង អាចធ្វើការបោះឥឡូវនេះណា៎!
https://pma.pleng.com.kh/

កុំភ្លេចណា៎! សំឡេងបោះឆ្នោត១ គឺស្មើនឹងការបរិច្ចាគចំនួន២ដុល្លារ ដែល ១ដុល្លារ សម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា និង ១ដុល្លារទៀត សម្រាប់មន្ទីរពេទ្យកុមារអង្គរ។ បោះឆ្នោតដោយឥតគិតថ្លៃ ហើយបានជាការបរិច្ចាគទៀត! រកឯណាបាន?