(ភ្នំពេញ)៖ ការផ្តល់ជូនមានកំណត់សម្រាប់តែសមាជិករបស់ Dragon Land ដើម្បីទទួលបានការបញ្ចុះតម្លៃ និងអត្ថប្រយោជន៍ ពីផ្ទះវីឡាប្រណិតលំដាប់ថ្នាក់ដឹកនាំ របស់ Dragon Land598 រួមមានទី៖ តម្លៃសរុបកាត់បន្ថយ ១០០,០០០ដុល្លារ, ទី២៖ ឧបករណ៍ថាមពលសូឡា (Solar) ដែលមានតម្លៃ ៣០,០០០ដុល្លារ និងទី៣៖ ថ្លៃគ្រប់គ្រងអចលនទ្រព្យឥតគិតថ្លៃរយៈពេល ២ឆ្នាំ។

*គម្រោង Dragon Land 598 ផ្ទះវីឡាប្រណិតទំហំ ៤ហិកតា

Dragon Land 598 មានផ្ទៃដីសរុបចំនួនប្រហែល ៤.៥ហិកតា។ ក្នុងនោះផ្ទៃដីសម្រាប់សាងសង់សរុបមានចំនួនប្រហែល ១៦០,០០០ម៉ែត្រការ៉េ។ ដោយគម្រោងនេះនឹងត្រូវអភិវឌ្ឍជាពីរដំណាក់កាល។ ដំណាក់កាលទីមួយ ជាសំណង់វីឡាលំដាប់ជាន់ខ្ពស់ ដែលមានគម្រោងសាងសង់ចំនួន ១០៧ប្លង់។ ក្នុងនោះរួមមាន វីឡាទោលចំនួន ៨៥ប្លង់, ផ្ទះអាជីវកម្ម (ស៊បហោស៍) ចំនួន ២២ល្វែង។

ជាគម្រោងដំបូង ដោយរចនាជាន់ផ្ទាល់ដី (GF) ទាំងមូលជាជញ្ជាំងកញ្ចក់ និងបានធ្វើការបែងចែកការធ្វើចរាចររវាងមនុស្ស និងយានជំនិះបាន 100%។ ចំណែកអត្រានៃបរិយាកាសធម្មជាតិបៃតង គឺខ្ពស់រហូតដល់ទៅ 50%។

ជាមួយគ្នានេះដែរ គម្រោងនេះក៏បានវិនិយោគយ៉ាងច្រើនដើម្បីបង្កើតទីលានសួនច្បារបែបសហគមន៍ ដោយប្រើប្រាស់គំនិតរចនាកម្រិតខ្ពស់បែបអន្តរជាតិ ធ្វើការរួមបញ្ចូលគ្នារវាងសិល្បៈស្ថាបត្យកម្ម បរិស្ថានធម្មជាតិបៃតង និងជីវភាពរស់នៅដើម្បីបង្កើតជីវិតរស់នៅដ៏ប្រណីត និងបង្កើតសហគមន៍និយមបុរាណដែលមិនសាបសូន្យ។

គម្រោងនេះមានទីតាំងស្ថិតនៅលើផ្លូវ៥៩៨ ខណ្ឌឫស្សីកែវ រាជាធានីភ្នំពេញ មានចម្ងាយប្រហែល ២គីឡូម៉ែត្រ ពីទីលានវាយកូនហ្គោល ហ្គ្រេនភ្នំពេញ និង Water Park ហ្គ្រេនភ្នំពេញ ។ ហើយមានចំងាយប្រហែល ៣គីឡូម៉ែត្រ ពីផ្សារអ៉ីអនពីរ (AEON Mall Sen Sok City) និងផ្សារទំនើបម៉ាក្រូ(Makro Supermarket)។ មានចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីសាលាអូស្ត្រាលីអន្តរជាតិភ្នំពេញ និងមានចំម្ងាយ ៨គីឡូម៉ែត្រ ពីមន្ទីរពេទ្យរ៉ូយ៉ាល់។ ដែលទាំងអស់នេះ គឺដើម្បីបំពេញតម្រូវការសម្រាប់ទំនិញ និងការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាជនបានយ៉ាងគ្រប់គ្រាន់។

ការរចនា រចនាសម្ព័នទីធ្លាបរិវេណជាន់ GF ដែលមានកម្ពស់ ៣.៦ម៉ែត្រ លើកដំបូងបង្អស់នៅកម្ពុជា ការចរាចររវាង មនុស្ស និងយានជំនិះត្រូវបានបែងចែកបាន 100%។ ឆ្ងាយពីភាពអ៊ូអរ ធ្វើឱ្យជីវិតកាន់តែមានសុវត្ថិភាព ផាសុកភាព និងសុខភាពល្អក្រៅបន្ទប់មានតែសំលេងសំណើចធ្វើឱ្យម្ចាស់ផ្ទះត្រលប់មកផ្ទះដោយភាពស្រស់ស្រាយសប្បាយរីករាយប្រៀបដូចជានៅក្នុងឧទ្យានមួយ ក្រៅពីដើមផ្កា និងដើមឈើ អ្វីដែលនៅសល់នោះ គឺសំណើចពោរពេញដោយភាពសប្បាយរីករាយ។

លំនៅឋានវីឡាក្នុងប្រទេសកម្ពុជាតែមួយគត់ដែលមានទីលានសាចទឹក ១០,០០០ម៉ែត្រការ៉េ ក្នុងតំបន់មានសួនខាងក្រោយជាលក្ខណៈឯកជន។ Dragon Land បានចំណាយប្រាក់ជាច្រើនដើម្បីសាងសង់ទីលានសាចទឹកសហគមន៍ដំបូងគេក្នុងប្រទេសកម្ពុជា។ ដើម្បីឱ្យអ្នកយល់ពីជីវិតកាន់តែប្រសើរដែលនាំមកនូវជីវិតកម្សាន្តជាបែបផែនរបស់អ្នកផ្ទាល់។ ទីលាននេះត្រូវបានភ្ជាប់ជាមួយនឹងកន្លែងកីឡាវាយកូនហ្គោលខ្នាតតូចចំនួនពីរកន្លែង កន្លែងបាញ់ទឹកចំនួនពីរ និងផ្លូវលំហែថ្មើរជើង និងកញ្ចុះសម្រាកផ្សេងៗជាច្រើនទៀត។ ជាវិធីសាស្រ្តសម្រាកលំហែរថែរបំពនសុខភាពផ្សេងៗ ដើម្បីបំពេញតម្រូវគ្រួសារអភិជនក្នុងទីក្រុង។

*MOMA ស្ថាបត្យកម្មទំនើប

Dragon Land បានប្រើប្រាស់គំនិតរចនាសហសម័យដ៏ពេញនិយមបំផុត និងប្រើប្រាស់ការត្រឹះរិះរចនា ដើម្បីផ្តល់អត្ថន័យថ្មីនៃជីវិត។ មិនត្រឹមតែបានដាក់បញ្ចូលអាងហែល និងជណ្តើរយន្តឯកជនដែលមានលក្ខណៈស្តង់ដារនៅក្នុងលំនៅឋានប្រណីតទៅក្នុងការរចនាលំអរគេហដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតលំហឯកជន និងលំហែកម្សាន្តកាន់តែធំឡើង និងច្រើនឡើង ដែលទាំងអស់នេះឆ្លុះបញ្ចាំងពីទំហំលំនៅឋានប្រណីត និងបង្កើតភាពបុរាណជានិរន្ត៍នៃសម័យកាល ដែលមិនអាចលាក់បាំងបាន។

ជីវភាពរស់នៅនៃវីឡាប្រណិត ក្នុងវីឡានីមួយៗសុទ្ធតែមានអាងហែលទឹក និងជណ្តើរយន្តឯកជន, ជណ្តើរយន្តឆ្លាតវៃក្នុងផ្ទះ ធ្វើអោយមនុស្សចាស់ជរា និងកុមារ កាន់តែមានភាពងាយស្រួលក្នុងការស្នាក់នៅ។ ចំណែកឯអាងហែលទឹកនៅក្នុងសួនច្បារ ជាកន្លែងសំរាកលំហែជួយកាត់បន្ថយភាពនឿយហត់ ផ្លាស់ប្តូរមកវិញនូវភាពរីករាយជាមួយជីវិតពេលរសៀលប្រកបដោយផាសុកភាព។

ប្រភេទលំនៅដ្ឋានគួរអោយស្ញប់ស្ញែង, លាក់ទុកនូវភាពបុរាណរបស់ទីក្រុងមួយជីវិតដ៏ប្រណិត មិនត្រឹមតែត្រូវលំអរទៅដោយសម្ភារៈទំនើបប៉ុណ្ណោះទេ ប៉ុន្តែក៏តម្រូវឱ្យមានសិល្បៈនៃការរស់នៅផងដែរ។ ក្រុមហ៊ុន Dragon Land 598 បានប្រើប្រាស់គំនិតរចនាស្ថាបត្យកម្មដ៏ទំនើប បែបអន្តរជាតិ គោរព និងរួមបញ្ចូលគ្នានូវទម្លាប់ និងលក្ខណៈនៃការរស់នៅរបស់ជនជាតិខ្មែរ ចាប់ពីរូបរាង ពន្លឺ និងស្រមោលចាប់ពីលំហដល់ទេសភាពបរិយាសជុំវិញ ហើយបានកំណត់យកពណ៌ស ជាពណ៌ចម្បងនៃអគារ ដែលជាពណ៌ជំនួយពន្លឺធ្វើឱ្យភាពប្រណិតរិតតែលេចធ្លោរ ដែលប្រើទំរង់នៃភាពសាមញ្ញ និងសម៉ដ្ឋ មកបង្ហាញពីភាពសស្អាត ភ្លឺច្បាស់ ភាពល្អឥតខ្ជោះ ធ្វើឱ្យជីវិតពោរពេញទៅដោយភាពរីករាយ និងសុភមង្គល។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈវេបសាយ https://www.dragonlandproperty.com/ Facebook: Dragon Land Group ឬទូរស័ព្ទទំនាក់ទំនង៖ +855 10 88 66 16 +855 61 88 66 16 អាស័យដ្ឋាន៖ ផ្លូវ៥៩៨ ភូមិ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕