(ភ្នំពេញ)៖ ការសិក្សារៀនសូត្រ គឺជារឿងមួយយ៉ាងសំខាន់សម្រាប់ឈានទៅរកគោលដៅ និងអ្វីដែលសំខាន់លើពីហ្នឹង គឺការសិក្សាត្រូវជ្រើសរើសឱ្យត្រូវមុខជំនាញ និងជ្រើសរើសកន្លែងសិក្សា ដែលមានគុណភាព។ នេះគឺជាសារដ៏សំខាន់ របស់សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ។

ដូច្នេះ! ចង់សិក្សាឱ្យត្រូវចំណុចគោលដៅ និងយល់ដឹងឱ្យកាន់តែស៉ីជម្រៅលើមុខជំនាញ នៃមហាវិទ្យាល័យដែលបានជ្រើសរើសមែនទេ?

សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) តែងតែរៀបចំសិក្ខាសាលាសម្រាប់សិស្ស-និស្សិត ដើម្បីចូលរួមពង្រឹងសមត្ថភាព ចំណេះដឹងសកល, នឹងដល់និស្សិតដែលមិនទាន់បានស្វែងយល់ឱ្យកាន់តែស៉ីជម្រៅ សម្រាប់ឈានចូលសិក្សានៅសាកលវិទ្យាល័យ ដែលជាចំណុចមួយ ដែលមនុស្សយើងឈានដល់ចំណុចត្រូវមានទំនួលខុសត្រូវខ្ពស់ និងមានស្វ័យភាពលើខ្លួនឯង ដែលហៅថាជាយុវវ័យ។

សម្រាប់សិក្ខាសាលានៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ដោយមានការចូលរួមក្រោមអធិបតីភាព៖

* សាស្រ្តាចារ្យបណ្ឌិត ស៊ុ ឈុំឡុង អនុប្រធានក្រុមប្រឹក្សភិបាល និងជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្រ្ត និងគ្រូឧទ្ទេស
* លោកឧកញ៉ាបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា(UI)។

គោលបំណងចម្បងក្នុងសិក្ខាសាលា ដើម្បីបង្ហាញអំពីសារៈប្រយោជន៍លើមុខជំនាញឯកទេសនីមួយៗក្នុងមហាវិទ្យាល័យ ដែលនិស្សិតបានជ្រើសរើស ដើម្បីតម្រង់ទិសសិក្សារបស់និស្សិតក្នុងការសិក្សាឆ្នាំថ្មីនេះ។

សូមជម្រាបថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) តែងតែរៀបចំសិក្ខាសាលាសម្រាប់សិស្ស-និស្សិត ចូលរួមបានដោយសេរីទាំង ៤សាខា៖

* សាខាទី១៖ រាជធានីភ្នំពេញ, ស្ថិតនៅអគារលេខ I15 ផ្លូវ 265 សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
* សាខាទី២៖ ខេត្តសៀមរាប, ស្ថិតនៅផ្លូវអាជ្ញាធរអប្សរា (ស្ពានរ៉ោករ៉ាក) ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
* សាខាទី៣៖ ខេត្តបាត់ដំបង, ផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
* សាខាទី៤៖ ខេត្តកំពត, ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត៕