(ភ្នំពេញ)៖ ម៉ោះ! Pleng Music Awards 2022 របស់ខ្មែរយើងកក្រើកអស់ពិភពសិល្បៈកាលពីយប់មិញ។ ទាំងការដើរលើកម្រាលព្រំក្រហម ទាំងការសម្ដែង និងចែកពានរង្វាន់ ពិតជាអស្ចារ្យគគ្រឹកគគ្រេងមិនចាញ់កម្មវិធី Mama របស់កូរ៉េនោះទេ។

គ្រាន់តែចុះពីឡាន ការបង្ហាញខ្លួនដំបូងរបស់កំពូលតារាល្បីៗរបស់យើងក្នុងឈុតសម្លៀកបំពាក់ដ៏ប្លែកភ្នែក និងប្រណីត ក្នុងកម្មវិធីកម្រាលព្រំក្រហមរបស់ Pleng Music Awards 2022 ធ្វើឲ្យហ្វេនៗហូរកញ្ជ្រៀវតែម្ដង។ ចង់ដឹងស្អាតប៉ុណ្ណា តស់! មកទស្សនាសកម្មភាពកម្រាលព្រំក្រហមទាំងអស់គ្នា!

យ៉ាងណាមិញ កម្មវិធីទាំងមូលក៏មិនអាចបំភ្លេចបាននូវសកម្មភាពដ៏អស្ចារ្យនៃការសម្ដែងរបស់តារាសម្ដែងល្បីៗជើងចាស់ និងថ្មីរបស់យើងដែរ។ ទាំងការនិយាយសំណេះសំណាល ទាំងការសម្ដែងចម្រៀងបទញាក់ និងមនោសញ្ចេតនាធ្វើឲ្យកក្រើកឆាក និងមានតែមួយគត់នៅ Pleng Music Awards 2022។ ពេញចិត្តនឹងការសម្ដែងមួយណាដែរ?

ថ្វីត្បិតតែមានការសម្ដែងដ៏អស្ចារ្យជាច្រើនបទ តែមិនអាចរម្ងាប់អារម្មណ៍រំភើបញាប់ញ័រក្នុងពេលប្រកាសចែកពានរង្វាន់ដែរ។ ដុបដាក់ៗទាំងហ្វេន ទាំងអាយដលតែម្ដងពេលនោះ! ព្រោះចង់ដឹងលទ្ធផលនោះអី! ពានរង្វាន់នីមួយៗសុទ្ធតែមានអត្ថន័យជ្រាលជ្រៅ ដែលជាមោទនភាពដល់អាយដលរបស់យើងគ្រប់រូបតែម្ដង។

ចុះចង់ឲ្យមានជារៀងរាល់ឆ្នាំអត់? អ៊ីចឹងកុំភ្លេចគាំទ្រ Pleng បន្ដ ដើម្បីជំរុញទឹកចិត្តតារាចម្រៀង សម្ដែង និងអ្នកមាតិកាខ្មែរគ្រប់រូបទៀតណា៎!