(ពោធិ៍សាត់)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានបើកសម្ពោធសាខាថ្មីមួយទៀត ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្រាប់តាំងបង្ហាញ និងផ្តល់សេវាកម្មជាង និងគ្រឿងបន្លាស់ផ្នែកត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់ បន្ថែមលើសាខាលក់របស់ខ្លួនបច្ចុប្បន្ន ដែលមាននៅក្នុងខេត្តសៀមរាម បាត់ដំបង តាកែវ កំពង់ធំ និងរាជធានីភ្នំពេញ។

នៅក្នុងពិធីសម្ពោធសាខាលក់ថ្មីនេះដែរបានធ្វើឡើងនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោក ឡាយ វិសិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ លោក លី សេង ហ៊ីម អភិបាលស្រុកក្រគរ លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង រួមជាមួយវត្តមានឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ នាយគ្រឿន និង តារាកំប្លែង ពូណុយ និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន អ អិម អេ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

លោក ម៉ារិន ឧត្តម ប្រធានគ្រប់គ្រង់ទូទៅគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានឱ្យដឹងថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានចូលមកក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ បានទទួលសិទ្ធិផ្ដាច់មុខនាំចូលចែកចាយនូវផលិតផល និងជាដៃគូ អាជីវកម្មនៃសាកយីហោម៉ាកល្បីៗជាច្រើននៅក្នុងសកលលោកដែលមានដូចជា៖ រថយន្តម៉ាក FORD ម៉ាក Jaguar និង Land Rover និងម៉ាក Changan គ្រឿងចក្រកសិកម្ម ត្រាក់ទ័រម៉ាក ចនឌារ (John Deere) គ្រឿងចក្រធុនធ្ងន់៖ ម៉ាក JCB រថយន្តដឹកទំនិញម៉ាក FUSO រថយន្តផលិតបេតុងចល័តម៉ាក AJAX និង រថយន្តដឹកទំនិញម៉ាក Mahindra កង់បីអ៊ីតាលីម៉ាក Piaggio ក្រុមហ៊ុន Comin Khmere ផ្តល់ដំណោះ ស្រាយវិស្វកម្ម អគ្គីសនី អាគារ ម៉ាស៊ីនភ្លើង និងជណ្តើរយន្ត ឧបករណ៏លើកដាក់ទំនិញម៉ាក TCM ឧបករណ៏សម្អាតម៉ាក Hako Power Boss និង Racking ។

អ អិម អេ ខេមបូឌា ក៏មានក្រុមហ៊ុនចំណីអាហារ EFG រួមមាន៖ The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar BQ Plaza, The Coffee Club ហើយថ្មីៗនេះក៏បានបង្កើត Hungry App ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget ផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន FCC រោងចក្រតម្លើង រថយន្ត FORD នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ម៉ារិន ឧត្តម បានបន្តទៀតថា អតិថិជនអាចធ្វើការជាវផលិតផលណាមួយក៏បានពីក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដោយមិនចាំបាច់ប្រើលុយសុទ្ធ ទាំងអស់នោះទេ ដោយសារ អ អិម អេ បានសហការណ៍ជាមួយដៃគូផ្ដល់សេវាកម្មបង់រំលោះ BSP Finance និងធនាគារជាដៃគូផ្សេងៗទៀតទូទាំងប្រទេស ដែលជួយ សម្រួលទៅដល់ផ្នែកហិរញ្ញវត្ថុដល់ប្រជាកសិករ និងអតិថិជាជនបានយ៉ាងងាយស្រួល។

លោកក៏បានសង្កត់ធន់ដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា មានចក្ខុវិស័យក្នុងការក្លាយជាអ្នកផ្គត់ផ្គង់គ្រឿងយន្តកសិកម្មលំដាប់លេខមួយក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបាន ណែនាំត្រាក់ទ័រ ចនឌារ ស៊េរី E ដែលមានកម្លាំងចាប់ពី ៣៦សេះ ទៅ ៩០សេះ ដែលប្រើជាចម្បងសម្រាប់ការធ្វើស្រែ។ ទន្ទឹមនឹងនេះតាមរយៈការផ្តល់សេវាកម្មដល់ ឧស្សាហកម្ម កសិឧស្សាហកម្មខ្នាតធំដែលកំពុងរីកចម្រើន ទាមទារត្រាក់ទ័រដែលមានសមត្ថភាព និងកម្លាំងខ្លាំង ដែលអាចធ្វើការងារក្នុងស្ថានភាពលំបាកបានក្នុងការ ប្រមូលផលដំណាំក្នុងបរិមាណបានកាន់តែច្រើនដែលរួមមានប្រភេទដំណាំ អំពៅ ដំឡូងមី និងពោតដោយ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានណែនាំត្រាក់ទ័រ ដែលមានកម្លាំងចាប់ពី ១១០សេះ ទៅ ២០០សេះទៅកាន់ទីផ្សារកម្ពុជា។

លោកក៏បានបញ្ជាក់ដែរថា ក្នុងឱកាសពិធីសម្ពោធសាខាលក់ថ្មី ក្នុងខេត្តពោធិ៍សាត់ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធ្ងន់នេះ រាល់ការទិញ ឬកក់ត្រាក់ទ័រ ចនឌារ នឹងទទួលបានការបញ្ចុះតម្លៃភ្លាមៗ ចំនួន ១,០០០ដុល្លា។

ចំពោះផ្នែកគ្រឿងចក្រធុនធ្ងន់ លោក ហៃ សុផុន ប្រធានផ្នែកលក់គ្រឿងចក្រធុនធ្ងន់ បានឱ្យដឹងដែរថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា បាននាំចូលចែកចាយផ្តាច់មុខ នូវផលិតផលដូចជា៖ គ្រឿងចក្រ ជេស៊ីប៊ី (JCB)៖ ជាម៉ាកល្បីលំដាប់កំពូលរបស់ចក្រភពអង់គ្លេស ដែលមានដូចជាអេស្កាវ៉ាទ័រ គ្រឿងចក្របក្សី រ៉ូឡូ សាស័រ គ្រឿងចក្រស្ទូចលើកដាក់ទំនិញ។

រថយន្តដឹក FUSO៖ ជារថយន្តដឹកទំនិញ និងរថយន្តក្រុងពិសេសផ្តាច់គេរបស់ក្រុមហ៊ុន Daimler ដែលបានដើរតួនាទីជាឆ្អឹងខ្នងនៃការបំលាស់ទីទំនិញ និងប្រជាជន នៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះរួមមានរថយន្តបែន រថយន្តលាយបេតុង រថយន្តដឹកទំនិញ និងរថយន្តក្រុងដឹកអ្នកដំណើរ។ បរិក្ខាបេតុងអាចាក (AJAX)៖ ជាម៉ាកដែលមានបទពិសោធន៍ដ៍យូរអង្វែងលើគ្រឿងបរិក្ខាបេតុង និងជាម៉ាកល្បីលំដាប់ពិភពលោក។

រថយន្តដឹកមាហ៊ីនដ្រា Supro៖ ជារថយន្តដឹកទំនិញខ្នាតតូចរបស់ឥណ្ឌា ដែលផ្តល់ភាពងាយស្រួលសំរាប់ការដឹកជញ្ជូនទំនិញទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា មិនថាក្នុងក្រុង ឬផ្លូវតូចចង្អៀត ជាមួយនឹងបច្ចេកវិទ្យាទំនើប កំលាំងខ្លាំង ស៊ីប្រេងតិច អាចដាក់ទំនិញបានច្រើន ជួយឱ្យអាជីវកម្មរីកចម្រើន។ គ្រឿងចក្រនីវ៉ាល័រ ម៉ាហ៊ីនដ្រា៖ ជាគ្រឿងចក្រកៀរដីដ៏ល្អឥតខ្ចោះសម្រាប់ការងារពង្រាបដី និងធ្វើឲ្យស្មើល្អតាមការដ្នានផ្លួវថ្នល់ជាច្រើនប្រភេទនៅទូទាំងប្រទេស និងវិស័យផ្សេងៗ។

លោក ថៃសុផុន បានបញ្ជាក់ទៀតថា សម្រាប់អតិថិជនដែលទិញ ឬកក់គ្រឿងចក្រជេស៊ីប៊ី ម៉ូដែល JS205 នឹងមានការបញ្ចុះតម្លៃពិសេសជូនចំនួន ៨,០០០ដុល្លាអាមេរិក បញ្ចុះជូន ៨,០០០ដុល្លា សម្រាប់គ្រឿងចក្រនីវ៉ាល័រម៉ាហ៊ីនដ្រា និងបញ្ចុះតម្លៃ ៦,០០០ដុល្លាអាមេរិក សម្រាប់ការទិញរថយន្តផលិតបេតុងចល័តអាចាក ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

សម្រាប់ព៌ត័មានបន្ថែម៖ ត្រាក់ទ័រ ចនឌារ៖ 1800-20-8086 (ហៅចូលឥតគិតថ្លៃ) គ្រឿងចក្រធុនធ្ងន់៖ 077 666 397 | 095 666 722 ទីតាំងសាខាខេត្តពោធិ៍សាត់ : https://goo.gl/maps/F8AWbT4i5NbBYcBA6 , ត្រាក់ទ័រ ចនឌារ៖ https://www.facebook.com/RMACAgricultureEquipment , JCB Cambodia by RMA៖ https://www.facebook.com/JCBCambodiaByRMA/ , AJAX Cambodia By RM៖ https://www.facebook.com/AJAXCambodiaByRMA , Mahindra Cambodia by RMA ៖ https://www.facebook.com/MahindraCambodiaByRMA , FUSO Truck Cambodia by RMA ៖ https://www.facebook.com/FusotruckCambodiaByRMA