(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ធនាគារ ហត្ថា បាននឹងកំពុងផ្តល់ជូននូវកម្មវិធីពិសេស «ដាក់ភ្លាម ឈ្នះភ្លាម» សម្រាប់អតិថិជនទាំងអស់ ដែលបើកគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀល។ កម្មវិធីនេះផ្តល់ជូនចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ឬ រហូតរង្វាន់អស់ពីស្តុក។

សូមបញ្ជាក់ផងដែរថាកម្មវិធី «ដាក់ភ្លាម ឈ្នះភ្លាម» នេះគឺមិនតម្រូវឱ្យមានការចាប់រង្វាន់នោះទេ អតិថិជននឹងទទួលបានរង្វាន់ភ្លាមៗ បន្ទាប់ពីបានដាក់ប្រាក់សន្សំ ជាមួយគណនី ប្រាក់បញ្ញើសន្សំ មានកាលកំណត់ជាប្រាក់រៀលទៅតាមរយៈពេល និងទំហំប្រាក់សន្សំដែលបានចែងក្នុងលក្ខខណ្ឌនៃកម្មវិធី។

កម្មវិធីពិសេសនេះមានរង្វាន់រួមមាន៖ ម៉ូតូម៉ាក Honda Dream 2022 , iPhone 13 Pro Max, iPad Mini 4 Wi-Fi, Samsung G.A52, Samsung G.A32 និង Samsung G.A02 ជាច្រើនរង្វាន់។ បន្ថែមពីលើនេះ តាមរយៈសេវាបញ្ញើសន្សំនៅធនាគារ ហត្ថា អតិថិជននឹងរីករាយជាមួយអត្ថប្រយោជន៍ជាច្រើន ជូនអតិថិជនរួមមាន៖ ការផ្តល់អត្រាការប្រាក់ខ្ពស់រហូតដល់ ៧.៣៥% មិនគិតថ្លៃលើការប្រើប្រាស់សេវា អេធីអឹម និងសេវា Hattha Mobile និងសេវាធនាគារយ៉ាងសម្បូរ បែបផ្សេងៗ ជាច្រើន ទៀត។

រួសរាន់ឡើង! រង្វាន់ដ៏ស្រស់ស្អាតជាច្រើនកំពុងរង់ចាំអ្នក បើកគណនីប្រាក់បញ្ញើសន្សំមានកាលកំណត់ជាប្រាក់រៀលឥលូវនេះដើម្បទទួលបានរង្វាន់ភ្លាមៗ។ ដើម្បីជ្រាបព័ត៌ មានកាន់តែច្បាស់ ឬបើកគណនី សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦៕