(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៉ីស្ទេតគ្រុប និងអ្នកតំណាងក្រុមហ៊ុនផលិតផលពាណិជ្ជកម្មប្រហែល៥០ ក្រុមហ៊ុន នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ បានចុះអនុស្សារណៈរួមគ្នា ដើម្បីសម្ពោធវិថីពាណិជ្ជកម្មនៅកម្ពុជា រួមមានការអភិវឌ្ឍន៍គម្រោងបុរី «ភូមិសំរោង» លើផ្ទៃដី ២៧០ហិកតា នៅបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុន QI PAI FURNITURE, Phum Samraong Pub and Cofee, ក្រុមហ៊ុន BYD AUTO, ផ្សារទំនើប LUCKY, Temple, ថ្នាំលាប Jotun, WOWNOW ជាដើមបានធ្វើជាសក្ខីភាពរួមគ្នានៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះ។

ក្រុមអ្នកជំនួញល្បីៗចូលរួមបើកសម្ពោធនូវវិថីពាណិជ្ជកម្មភូមិសំរោង

លោក GONG HONGDA ដែលជាអ្នកគ្រប់គ្រងគម្រោងបុរីភូមិសំរោង បានថ្លែងប្រាប់អំពីផែនការប្លង់មេនៃការអភិវឌ្ឍគម្រោងបុរីភូមិសំរោង នាពេលអនាគត និងបង្ហាញអំពីលំហអភិវឌ្ឍមួយដែលពោរពេញទៅដោយសក្តានុពល និងលទ្ធភាពជូនទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មវិធី ដោយចាប់ផ្តើមពីអាទិភាពអំណោយផលនៃតំបន់ទីតាំងគម្រោង ការរៀបចំយុទ្ធសាស្ត្រ ផែនការជំរុញការវិនិយោគជាដើម។

លោកបានបង្ហាញប្រាប់ថា គម្រោងបុរីភូមិសំរោង មានផ្ទៃក្រឡាដល់ទៅ ២៧០ហិតា គ្រាន់តែចាប់ផ្តើមដាក់បង្ហាញគម្រោងភ្លាម គឺអាចលក់បានដល់ទៅ ២០លានដុល្លារ ក្នុងរយៈពេលតែ៣ ខែប៉ុណ្ណោះ ហើយផ្ទះប្រភេទ Shophouse ប្រភេទ Link villa និងប្រភេទគម្រោងផ្សេងទៀតដែលស្ថិតនៅជាប់តាមបណ្តោយផ្លូវជាតិលេខ៥ បានលក់ដាច់អស់គ្មានសល់។

ក្រោយពីការធ្វើបទបង្ហាញរួច កម្មពិធីចុះហត្ថលេខារវាងក្រុមហ៊ុននានាក៏បានចាប់ផ្តើម។ ស្ថិតក្រោមសក្តីភាពនៃភ្ញៀវកិត្តិយសដែលបានចូលរួម អ្នកទទួលខុសត្រូវមជ្ឈមណ្ឌលលក់ជួលនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៉ីស្ទេតគ្រុប បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយអ្នកតំណាងនៃក្រុមហ៊ុនសហការដំបូងគឺក្រុមហ៊ុន Phum Samraong Pub and Coffee និងក្រុមហ៊ុន QI PAI FURNITURE។

អ្នកតំណាងក្រុមហ៊ុន QI PAI FURNITURE បានថ្លែងថា គម្រោងបុរីភូមិសំរោង ជាគម្រោងផ្ទះល្វែងធំបំផុតដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ ក្រោយពីក្រុមហ៊ុន QI PAI FURNITURE បានសិក្សា និងវាយតម្លៃទៅលើស្ថានភាពរួច ក៏បានសម្រេចចិត្តសាងសង់នូវផ្សារផ្គត់ផ្គង់សម្ភារគ្រឿងសង្ហារិមលើផ្ទៃដីជាង ៤,០០០ម៉ែត្រការ៉េ នៅទីនេះដោយសង្ឃឹមថានឹងចាប់ដៃសហការគ្នាជាមួយគម្រោងបុរីភូមិសំរោង ដើម្បីរួមគ្នាកសាងនូវភាពរុងរឿងនាពេលអនាគត។

ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៉ីស្ទេតគ្រុប និងអ្នកតំណាងក្រុមហ៊ុនសហការដំបូងបានអញ្ជើញរួមគ្នាឡើងលើវេទិកាកាត់ខ្សែបូបើកសម្ពោធវិថីពាណិជ្ជកម្ម នេះជានិមិត្តរូបបង្ហាញថា គម្រោងបុរីភូមិសំរោង បានបោះជំហានទៅរកដំណាក់កាលថ្មីមួយកម្រិតទៀត។

ការលេចចេញនូវមជ្ឈមណ្ឌលលក់ជួល បង្កើតប្រព័ន្ធសេវាកម្មគ្រប់ជ្រុងជ្រោយ

នៅក្នុងសន្និសីទលើកនេះ ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៉ីស្ទេតគ្រុប ក៏បានបើកសម្ពោធជាផ្លូវការនូវមជ្ឈមណ្ឌលលក់ជួលព្រីន ហ័ន យូ ជាលើកដំបូងនូវមជ្ឈមណ្ឌលលក់ជួលរបស់ក្រុមហ៊ុនផងដែរ។ សេវាកម្មគ្រប់ដណ្តប់ទៅលើសេវាកម្មគ្រប់គ្រងជំនាញដូចជា៖ ការដាក់ជួលជំនួស ការដាក់លក់ជំនួស ការគ្រប់គ្រងជំនួស ការរចនា និងតុបតែងផ្ទះ ការរៀបចំតភ្ជាប់បណ្តាញអ៉ីនធើណែត សេវាកម្មមើលថែផ្ទះ ការជួសជុលសំណង់ ការទិញគ្រឿងសង្ហារិម និងបរិក្ខារអគ្គិសនីជាដើម ដើម្បីធ្វើឱ្យអតិថិជនទទួលបានប្រាក់ចំណេញនៃការវិនិយោគដោយងាយស្រួលបំផុត។


ចំពោះផ្ទះប្រភេទ Shophouse នៃគម្រោងនេះ មជ្ឈមណ្ឌលលក់ជួលអាចធ្វើការរចនាជារួម និងកែលំអថ្មីបន្ថែមចំពោះផ្ទះប្រភេទហាងអាជីវកម្មទៅតាមតម្រូវការជាពិសេសរបស់អតិថិជន។

វិថីពាណិជ្ជកម្មផ្លូវជាតិលេខ៥ ឈានមុនគេក្នុងវិស័យពាណិជ្ជកម្មនាពេលអនាគត

វិថីពាណិជ្ជកម្មផ្លូវជាតិលេខ៥ ស្ថិតនៅទីតាំងភូមិសាស្ត្រដ៏មានសក្តានុពល ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៥ ដែលជាសរសៃឈាមនៃលំហូរចរាចរណ៍ តភ្ជាប់ជាមួយតំបន់ស្នូលនៃរាជធានីភ្នំពេញ។ វិថីពាណិជ្ជកម្មនឹងបើកដំណើរការនៅឆមាសទី២ នៃឆ្នាំនេះ ហើយនឹងនាំចូលនូវដូចជាបណ្តុំហាងផ្គត់ផ្គង់គ្រឿងសង្ហារិមខ្នាតធំ ផ្សារទំនើបខ្នាតធំ ភោជនីយដ្ឋានល្បីៗ ក្លឹបលំហែកំសាន្ត ធនាគារ ទៅតាមតម្រូវការប្រើប្រាស់របស់ប្រជាជនក្នុងតំបន់។ នាពេលបច្ចុប្បន្ន Phum Samraong Coffee & Pub និងក្រុមហ៊ុន QI PAI FURNITURE បានមានវត្តមានមុនគេក្នុងគម្រោងនេះ ហើយកំលាំងទាក់ទាញពាណិជ្ជកម្មនៃគម្រោងក៏មានភាពកាន់តែច្បាស់។

ទំហំពាណិជ្ជកម្មគ្មានព្រំដែនចាប់ផ្តើមពង្រីកសក្តានុពលតំបន់ភាគខាងជើងនៃរាជធានីភ្នំពេញ

ដោយពឹងផ្អែកលើតួនាទីឈានមុខដ៏ពេញនិយមរបស់វិថីពាណិជ្ជកម្មសំរោងលើផ្លូវលេខ៥ ភូមិសំរោងបានកសាងតំបន់ពាណិជ្ជកម្មប្រមូលផ្តុំចំនួន២ ជាមួយនឹងគំរូអាជីវកម្មច្រកចេញចូលតែមួយសម្រាប់គ្រប់ទម្រង់វានឹងបង្កើតមជ្ឈមណ្ឌលថ្មីដ៏រុងរឿងនៅក្នុងរាជធានីភ្នំពេញ។

គម្រោងបុរីភូមិសំរោង ក៏មានរៀបចំបង្កើតនូវមជ្ឈមណ្ឌលវប្បធម៌ សារមន្ទីរ មន្ទីរពេទ្យអន្តរជាតិ ទីតាំងកម្សាន្តលំហែខ្នាតធំជាដើម ដែលនឹងក្លាយទៅជាទីកន្លែងពេញនិយមបែបស៊ីវីល័យក្នុងរាជធានីភ្នំពេញនាពេលអនាគត។

ពង្រឹងនូវប្រព័ន្ធបរិស្ថានឈ្នះឈ្នះពហុភាគី

ជារៀងរហូតមក ក្រុមហ៊ុន ព្រីន ហ័ន យូ រៀលអ៉ីស្ទេតគ្រុប ជាមួយនឹងតក្កវិជ្ជាអេកូឡូស៊ីនៃ «ការកសាងប្រទេសកម្ពុជាដ៏ស្រស់ស្អាត» ដោយស្មារតីទទួលខុសត្រូវខ្ពស់ កសាងប្រព័ន្ធអេកូឡូស៊ីនៃ «អ្នកអភិវឌ្ឍន៍ វិនិយោគិន ពាណិជ្ជករ អ្នកប្រើប្រាស់ អ្នករស់នៅជុំវិញ និងរដ្ឋាភិបាល» សម្រាប់ស្ថានភាពឈ្នះឈ្នះ។ គម្រោងភូមិសំរោង គឺជាការអនុវត្តដ៏ល្អឥតខ្ចោះនេះ៕