(ភ្នំពេញ)៖ ក្រុមសវនកម្មខេមអេដ បានរួមគ្នាចូលរួមសម្តែងជា Short Film មួយ ហើយនាពេលខាងមុខនេះ នឹងនាំមកនូវព្រឹត្តិការណ៍ថ្មី ដែលមានឈ្មោះថា Audit Beyond pandemic។ ដូច្នេះ សូមកុំភ្លេចចូលរួមជាមួយ ក្រុមសវនកម្មខេមអេដ។

ក្លឹបសវនកម្មខេមអេដ សូមណែនាំលោក ប៊ូ ថារិន ដ៏គួរឲ្យគោរព សម្រាប់កម្មវិធីនាពេលខាងមុខ ដែលមានចំណងជើង «Audit Beyond Pandemic: Private and Public Sectors» ។ លោកគឺជាអគ្គនាយកនិយ័តករគណនេយ្យ និង សវនកម្ម។ នៅក្នុងកម្មវិធីរបស់ក្រុមសវនកម្មខេមអេដ លោកនឹងចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃរបស់លោក ទាក់ទងទៅនឹងប្រធានបទ សវនកម្មក្នុងសេដ្ឋកិច្ចនៅអំឡុងពេលរីករាលដាលជំងឺកូវីដនេះ។

ក្រុមសវនកម្មខេមអេដ ក៏សូមធ្វើការណែនាំវាគ្មិនទី២ គឺលោក ប៉ូ ជាអ៊ុយ ប្រធានផ្នែកសវនកម្មផ្ទៃក្នុងរបស់ធនាគារ ABA។ នៅក្នុងកម្មវិធីរបស់នេះ គាត់នឹងចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃរបស់គាត់ ទាក់ទងទៅនឹងប្រធានបទ សវនកម្មនៅក្នុងអាជីវកម្ម ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីតនេះ។

ចំណែកវាគ្មិនទី៣ គឺអ្នកនាង វ៉ា សុភក្រ័ អនុប្រធានគ្រប់គ្រង និង Audit and assurance of Deloitte (Cambodia) Co.,Ltd. ។ នៅក្នុងកម្មវិធីនេះដែរ គាត់នឹងចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃរបស់គាត់ ទាក់ទងទៅនឹងប្រធានបទ ការវិវត្តនៃសវនកម្មពីចម្ងាយ។

កម្មវិធីនេះនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ចាប់ពីវេលាម៉ោង ១៖០០ ដល់ម៉ោង ៥៖០០នាទីល្ងាច។ ចុះឈ្មោះចូលរួមដោយផ្ទាល់ ក្នុងតម្លៃ ៤.៩៩ដុល្លារ និងចូលរួមតាមប្រព័ន្ធ អនឡាញ ៣.៩៩ដុល្លារ ៕

តំណភ្ជាប់ចុះឈ្មោះ៖ https://tinyurl.com/auditbeyondpandemic2022