(ប៊ុយនុសអ៊ែរ)៖ ការប្រកួតរវាងក្លិប Clasico Rosarino និងក្លិប Newell's Old Boys និងក្លិប Rosario Central នៅប្រទេសអាហ្សង់ទីន ត្រូវបានពន្យារពេល នៅថ្ងៃអាទិត្យ បន្ទាប់ពីអ្នកគាំទ្រ បានគប់គ្រាប់បែកជាច្រើនគ្រាប់ ចូលទៅក្នុងទីលានប្រកួត ហើយបានធ្វើឲ្យខូចខាតទីលាន, នេះបើតាមការឲ្យដឹងពីក្លិប Newell's Old Boys ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ។

ភ្លាមៗមុនពេលចាប់ផ្តើមប្រកួត, ក្លិប Newell's Old Boys បានសរសេរនៅលើ Twitter ថា ការប្រកួតក្នុងលីគ Argentine Primera Division ត្រូវបានពន្យាពេល ខណៈមន្ត្រីអាជ្ញាកណ្តាល ត្រូវបានប្រាប់ដោយប្រធានសន្តិសុខ បន្ទាប់ពីគ្រាប់បែកត្រូវបានគេគប់ចូលទីលាន។

ក្លិប Newell's Old Boys បានសរសេរលើការបង្ហោះមួយផ្សេងទៀតនៅលើ Twitter ថា «គ្រាប់បែកពីរបីគ្រាប់ ត្រូវបានគេគប់ចូលទៅក្នុងទីលាន ហើយបានផ្ទុះឡើង ខណៈក្រុមកីឡាករ កំពុងត្រៀមសម្រាប់ការថតរូប។ ឥឡូវនេះ មានផ្សែងហ៊ុយឡើង នៅក្នុងប្រអប់ទាត់បាល់ពិន័យប៉េណាល់ទី»