(ភ្នំពេញ)៖ ក្រុមហ៊ុន LM Car និងក្រុមហ៊ុន Lixin Biotech Germagic បានចាប់ដៃគូជាមួយគ្នា តាមរយៈការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ទឹកថ្នាំសម្លាប់មេរោគ Germagic ដែលមានប្រសិទ្ធភាពយូរ សម្រាប់ធ្វើការសំអាត និងការពារមេរោគជាប្រចាំ ដើម្បីរក្សានូវសុវត្ថិភាព និងផាសុកភាពដល់អ្នកធ្វើដំណើរ ទាំងភ្ញៀវជាតិ និងអន្ដរជាតិ។

ពិធីចុះកិច្ចសហការនេះ បានធ្វើឡើងមជ្ឈមណ្ឌលនាយកប្រតិបត្តិ Lixin ក្រោមវត្តមានលោក លោក ចឹងភៃ អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន LM CAR និងលោកស្រី ឃ៊ារី លីវ ប្រធានក្រុមហ៊ុន LIXINYI ផងដែរ។

ក្រុមហ៊ុន LM Car ជាក្រុមហ៊ុនផ្តល់សេវារថយន្តតាក់ស៊ី ប្រកបដោយគុណភាព ដោយមានក្រុមហ៊ុន Lixin Biotech Germagic ក្នុងការបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងរថយន្ត ជាការផ្តល់សេវា និងទំនុកចិត្តខ្ពស់ សម្រាប់ភ្ញៀវដែលទទួលបាននូវសេវាកម្មរថយន្តតាក់ស៊ីទំនើប តាមរយៈអេបទូរស័ព្ទដៃ នៅរាជធានីភ្នំពេញដំបូងគេបង្អស់ ប្រកបដោយផាសុកភាពខ្ពស់។ សេវាកម្មនេះមានការហៅភ្លាមៗ ការកក់ហៅទុកមុន សេវាជូនទៅមកព្រលានយន្តហោះ សេវាជួលរថយន្តក្នុង និងក្រៅក្រុងទៅតាមតំរូវការជាក់ស្តែង របស់អតិថិជន ដើម្បីទទួលបានសេវាល្អ លឿនរហ័សទាន់ចិត្ត។

តំណាងក្រុមហ៊ុន LM Car បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការនេះ ក្នុងការរឹតបន្ដឹងកិច្ចសហប្រតិបត្តិការល្អរវាងក្រុមហ៊ុនទាំងពីរ ហើយក៏ឆ្លើយតបនឹងគោលបំណងរបស់ក្រុមហ៊ុនខ្លួន ពិសេសក្នុងបរិបទកូវីដ-១៩ តាមរយៈការប្រើប្រាស់ថ្នាំសម្លាប់មេរោគ Germagic ដើម្បីផ្ដល់នូវសុវត្ថិភាព និងផាសុកភាព ក៏ដូចជាបទពិសោធន៍ក្នុងការធ្វើដំណើរដ៏ល្អដល់អតិថិជនរបស់ខ្លួន ប្រកបដោយភាពជឿជាក់។

ក្រុមហ៊ុនរំពឹងថា កិច្ចសហការនេះនឹងផ្ដល់នូវទំនុកចិត្តកាន់តែខ្ពស់ ក្នុងការធ្វើដំណើររបស់អតិថិជន ហើយក៏រួមចំណែកលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋខ្មែរមួយចំនួន តាមរយៈការផ្ដល់នូវឱកាសការងារ ដល់អ្នកមានបំណងចង់ក្លាយ ជាអ្នកបើកបរបម្រើសេវាកម្ម ធ្វើដំណើរនៅក្រុមហ៊ុនរបស់ខ្លួនទៀតផង។ ដោនឡូត LM Car អេបឥឡូវនេះទទួលបានគូប៉ុងបញ្ចុះតំលៃ ១០០ដុល្លាភ្លាមៗ៕