(ឧត្តរមានជ័យ)៖ តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង រេដអាន បានបន្តដឹកម៉ូតូហុងដាប៊ីត (Honda Beat) ០១គ្រឿងទៀតហើយ ចុះប្រគល់បុរសមហាសំណាងដែលមាន ឈ្មោះ លន់ វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ មានមុខរបរជាកម្មករដេប៉ូដំឡូងមី នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសចុះប្រគល់រង្វាន់ផ្ទាល់នាថ្ងៃទី២0 ខែមីនា ឆ្នាំ២០២២ លោក លន់ វុទ្ធី បានឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែទិញភេសជ្ជៈរេដអាន មកហូបពេលធ្វើការ ហើយនៅរសៀលថ្ងៃនោះគាត់បានទិញ រេដអាន ចំនួន០១យួរ មកចែកគ្នាហូប០១កំប៉ុងៗម្នាក់ ស្រាប់តែកំប៉ុង រេដអាន របស់គាត់ហូបផ្តល់សំណាងមិននឹកស្មាន ដល់បែបនេះ គឺគ្រាន់តែគាស់មកឃើញរូបម៉ូតូភ្លាមនាំគ្នាផ្អើលឈូរឆពេញកន្លែងធ្វើការតែម្តង។

ចំណែកឯអ្នកលក់ រេដអាន ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ Honda Beat ខាងលើទទួលបានកាដូលើកទឹក ចិត្តជាភេសជ្ជៈប៉ូវកម្លាំង រេដអាន ចំនួន៥០កេសផងដែរ បានទៅលើ ឈ្មោះ សួង ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ ជាអ្នកលក់ភេសជ្ជៈ នៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង រេដអាន លោក ស្តើង រចនា បានអបអរដល់អ្នកឈ្នះរង្វាន់ម៉ូតូពេលនេះ ហើយបានជូនពរឱ្យពួកគាត់ មានសំណាងឈ្នះរង្វាន់កាន់តែធំ ជាងនេះគឺលុយ ៥០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំងរេដអាន បន្តទៀត។

សូមបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំង រេដអាន មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល៥ម៉ឺន ៥០ម៉ឺន ០១លាន ៥០លាន និងរង្វាន់ម៉ូតូ Honda Beat ដ៏ច្រើនសន្ធឹកសន្ធាប់៕