(ភ្នំពេញ)៖ វិបត្តិជំងឺកូវីដ១៩ បានទាញទម្លាក់វិស័យជាច្រើន ឱ្យរងផលប៉ះពាល់ ប៉ុន្តែបើក្រឡេកទៅមើលវិស័យធានារ៉ាប់រងវិញ ហាក់មិនរងផលប៉ះពាល់នោះទេ ដោយវិស័យនេះនៅតែរក្សាកំណើនល្អប្រសើរ។

អ្នកជំនាញក្នុងវិស័យនេះ មើលឃើញថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហាសុខភាព និងការកើតមានបញ្ហាសុខភាពដោយចៃដន្យ ដែលជំរុញឱ្យពួកគេស្វែងរកកញ្ចប់ធានារ៉ាប់រង សម្រាប់ការពារហិរញ្ញវត្ថុក្រុមគ្រួសាររបស់ខ្លួន ក្នុងគ្រាលំបាក ដែលនេះក៏ជាឱកាសមួយដែលសម្រាប់ក្នុងការអភិវឌ្ឍន៍វិស័យធានារ៉ាប់នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

លោក យក ចំរើន ឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ មានសុទិដ្ឋិនិយមថា វិស័យធានារ៉ាប់រងនៅកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ និងបន្តបន្ទាប់ទៅទៀតនឹងកាន់តែបោះជំហានទៅភាពរីកចម្រើន ខណៈដែលប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមយល់ដឹងកាន់តែខ្លាំងពីវិស័យធានារ៉ាប់រង ព្រមទាំងបានទិញកញ្ចប់ធានារ៉ាប់រង សម្រាប់ការពារហិរញ្ញវត្ថុក្រុមគ្រួសាររបស់ខ្លួន ។

លោកបន្តថា គិតមកដល់បច្ចុប្បន្ននេះ ទំហំចំណូលដែលទទួលបានពីវិស័យធានារ៉ាប់រងទាំងមូលមានប្រមាណ១% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាប៉ុណ្ណោះ ដែលវិស័យនេះត្រូវពង្រីកបន្ថែមទៀត។

អ្នកជំនាញរូបនេះអះអាងថា បើប្រៀបធៀបទៅនឹងប្រទេសជិតខាង ប្រជាជនកម្ពុជា ហាក់នៅយល់ដឹងពីវិស័យធានារ៉ាប់តិចតួច ដែលធ្វើឱ្យចំនួនអ្នកទិញធានារ៉ាប់រងនៅកម្ពុជា មានចំនួនតិចតួចនៅឡើយ។ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា ហាក់មិនទាន់សូវចាប់អារម្មណ៍លើវិស័យធានារ៉ាប់រង គឺដោយសារកត្តាជីវភាព និងការយល់ដឹងរបស់ពួកគេ ក្នុងវិស័យនេះនៅមានកម្រិត។

ក្នុងការជំរុញកំណើនទិញប័ណ្ណធានារ៉ាប់រងសម្រាប់ពលរដ្ឋទូទៅ ក៏ដូចជាអភវឌ្ឍន៍វិស័យនេះឱ្យកាន់តែខ្លាំង ក្រុមហ៊ុន ធានារ៉ាប់រងហ្វតតេ បានបង្កើតផលថ្មីមួយទៀត ដែលមានតម្លៃសមរម្យសក្តិសមនឹងលទ្ធភាពរបស់ពលរដ្ឋកម្ពុជា។ បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គល និងសេវាសង្គ្រោះអន្តរជាតិ ថ្មីនេះ មានតម្លៃប្រមាណ៥០០រៀល ឬ០.១៣ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ តាមរយៈផលិតផលថ្មី លោករំពឹងថា នឹងជំរុញកំណើនអ្នកទិញធានារ៉ាប់រងនៅកម្ពុជា កាន់តែកើនឡើង។

លោកបន្ថែមថា កាលពីឆ្នាំ២០២១ ធានារ៉ាប់រងសុខភាព ជាប្រភេទធានារ៉ាប់ដែលមានកំណើនខ្ពស់ជាងគេ ក្នុងចំណោមផលិតផលធានារ៉ាប់រងនានា ហើយអ្នកជំងឺកូវីដ១៩ក៏ទទួលបានសំណងផងដែរ។ នៅឆ្នាំ២០២១ បុព្វលាភធានារ៉ាបរងកម្ពុជា បានកើនដល់ប្រមាណ៣០០លានដុល្លារអាមេរិក និងចំនួនក្រុមហ៊ុនធានារ៉ាប់រង បានកើនដល់៤០ក្រុមហ៊ុន។

ទទួលបានការធានាថ្ងៃនេះ ដោយគ្រាន់តែធ្វើការជាវតាមអនឡាញ៖ https://www.forteinsurance.com/pa-evacuation-insurance/
ឬទំនាក់ទំនង ០២៣ ៨៨៥ ០៧៧៕