(បាត់ដំបង)៖ ឥឡូវនេះ វីងម៉ល បានធ្វើសកម្មភាពសប្បុរសធម៌ បន្តទៅភាគពាយព្យនៃប្រទេសកម្ពុជា ដែលជាកន្លែងមានសហគមន៍មួយចំនួន កំពុងជួបការខ្វះខាត។

ជាក់ស្តែង ព្រឹកមិញនេះ វីងម៉ល បានបន្តការបរិច្ចាគរបស់ខ្លួនដល់សមាគម ហ្វារពន្លឺសិល្បៈ ក្នុងខេត្តបាត់ដំបង ដែលជាទីអាស្រ័យសម្រាប់កុមារ និងយុវជនជាង ១០០០ នាក់ មកពីគ្រួសារដែលខ្វះខាត ដើម្បីលើកទឹកចិត្តពួកគេឱ្យ ជួយលើកកម្ពស់វប្បធម៌ខ្មែរតាមរយៈសិល្បៈ។

អំណោយរបស់ វីងម៉ល រួមមាន៖ សម្ភារៈគូរូប សម្ភារៈសិក្សា សៀវភៅ ម៉ាស អង្ករ ទឹកលាងដៃ និងអាហារដល់កុមារ និងយុវជនជាង ៤៥០នាក់ ដែលកំពុងក្រេបជញ្ជក់យកចំណេះដឹងជាមួយសមាគម ហ្វារពន្លឺសិល្បៈ។

លោក កេង ចាន់ ប្រធានភ្នាក់ងារដឹកជញ្ជូនក្រុមហ៊ុន វីងម៉ល បានថ្លែងថា «ស្នាមញញឹមរបស់កុមារធ្វើឲ្យរាល់ការបរិច្ចាគ រឹតតែមានតម្លៃ។ យើងពិតជារំភើបដែល វីងម៉ល បានទទួលឱកាស ដើម្បីគាំទ្រសមាគម ហ្វារពន្លឺសិល្បៈ ហើយយើងពិតជាមានមោទនភាពក្នុងការជួយដល់សិស្សានុសិស្ស ដែលឥឡូវនេះ ពួកគេអាចជួយលើកតម្កើងវប្បធម៌ខ្មែរ តាមរយៈទេពកោសល្យនៃការសំដែងសិល្បៈរបស់ពួកគេ។ យើងសង្ឃឹមថា ទង្វើទាំងនេះ នឹងអាចជួយលើកទឹកចិត្តដល់អ្នកដទៃផ្សេងទៀត ដើម្បីជួយសហគមន៍របស់ពួកគេវិញ»

លោក ចាន់ បានបន្តថា «វត្តមានរបស់ វីងម៉ល នៅខេត្តបាត់ដំបង នឹងធ្វើឲ្យការផ្សារភ្ជាប់ទំនាក់ទំនងរវាង អាជីវករ និងអតិថិជនកាន់តែល្អប្រសើរ ហើយជួយដល់សហគមន៍តាមរយៈការផ្តល់ការងារ និងដំណោះស្រាយដឹកជញ្ជូនផងដែរ។ ចក្ខុវិស័យរបស់យើង គឺនាំយកដំណោះស្រាយទូទាត់ឌីជីថល ប្រកបដោយភាពច្នៃប្រឌិត ដើម្បីកែលម្អជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប»

សកម្មភាពសប្បុរសធម៌របស់ វីងម៉ល មិនត្រឹមតែធ្វើជាមួយនឹងសមាគម ហ្វារពន្លឺសិល្បៈនោះទេ ថ្មីៗនេះ វីងម៉លក៏បានធ្វើការបរិច្ចាគ ទៅអង្គការសកម្មភាពព្រះពុទ្ធសាសនា ដើម្បីអភិវឌ្ឍសង្គម(BSDA) ដើម្បីជួយកុមារនិងយុវជននៅខេត្តកំពង់ចាម និង អង្គការម្លប់តាប៉ាង ដែលជាកន្លែងដ៏ល្អរបស់កុមារនៅខេត្តព្រះសីហនុជាដើម។

លោក អូស្មាន ខាវ៉ាចា នាយកប្រត្តបត្តិ នៃសមាគមហ្វារពន្លឺសិល្បៈ បានឲ្យដឹងថា «យើងបានធ្វើការជាមួយកុមាររាប់រយនាក់នៅទូទាំងខេត្តបាត់ដំបង ដោយផ្តល់ពួកគេនូវការគាំទ្រសង្គម ក៏ដូចជាជំនាញវិជ្ជាជីវៈដែលជួយពួកគេអាចទទួលបានការងារយូរអង្វែង។ យើងជឿជាក់ថា កុមារទាំងអស់មិនថាមានប្រវត្តិយ៉ាងណានោះទេ ពួកគេគួរទទួលបានការបណ្តុះបណ្តាលសិល្បៈប្រកបដោយគុណភាព»

លោក អូស្មាន បានបន្តថា «ការបរិច្ចាគរបស់វីងម៉លនាថ្ងៃនេះ បានជួយគាំទ្រយើងចែករំលែកក្តីស្រលាញ់ និង ជំរុញការចូលចិត្តចំពោះសិល្បៈនៅទូទាំងប្រទេសកម្ពុជា។ អរគុណវីងម៉លសម្រាប់ក្តីសប្បុរសរបស់អ្នក»

បង្កើតឡើងក្នុងឆ្នាំ ១៩៩៤ ហ្វារពន្លឺសិល្បៈ បានផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្ស ជាង ១០០០ នាក់ជារៀងរាល់ឆ្នាំ តាមរយៈផ្តល់សាលាបណ្តុះបណ្តាល សកម្មភាពអប់រំ និងកម្មវិធីផ្សេងៗ រួមមាន៖ ការសម្តែង ទស្សនីយភាព កម្មវិធីសិល្បៈបែបកំសាន្ត និងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់កុមារ និង យុវជនជាដើម។

ដើម្បីធ្វើការកុម្ម៉ង់ អតិថិជនគ្រាន់តែចូលទៅក្នុង កម្មវិធីវីងអេប (Wing App) រួចចុចពាក្យ «វីងម៉ល» បន្ទាប់មកពួកគេអាចស្វែងរកទំនិញ និងធ្វើការបញ្ជាទិញពីហាងរាប់ពាន់។ បន្ទាប់ពីធ្វើការកុម្ម៉ុងរួច អតិថិជនអាចទទួលបានអាហារ ឬផលិតផលដែលខ្លួនពេញចិត្ត ហើយវាទាំងនោះនឹងត្រូវដឹកជញ្ជូនដល់មាត់ទ្វារផ្ទះរបស់ពួកគេ។

ដើម្បីផ្តល់ត្រឡប់ទៅសហគមន៍វិញ វីងម៉លបានផ្តល់ជូន២០០០០០ កូដបញ្ចុះតម្លៃ ជារៀងរាល់ខែ ដែលអតិថិជនអាចប្រើវា ដើម្បីទទួលបានការបញ្ចុះតម្លៃរាល់ពេលធ្វើការបញ្ជាទិញ និងផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។

ដើម្បីទទួលបានព័ត៌មានពីការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ អតិថិជនអាចចុះឈ្មោះប្រើប្រាស់បណ្តាញ WingMall Telegram ដោយស្កែន QR កូដខាងក្រោម រួចជ្រើសរើសខេត្តរបស់ពួកគេ។

សម្រាប់អាជីវករ ដែលកំពុងស្វែងរកបណ្តាញលក់ផលិតផល ដើម្បីបម្រើសហគមន៍ ពួកគេអាចទាក់ទង វីងម៉ល តាមរយៈលេខ៖ +(855) – 078 311 311៕