(ក្រុងឡុងដ៍)៖ ការប្រកួតនាថ្ងៃសៅរ៍ ដែលក្រុម Arsenal ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Tottenham Hotspur ក្នុងលីគនារី Women's Super League ត្រូវបានពន្យារពេល ដោយសារករណីជំងឺកូវីដ១៩ បានរកឃើញនៅក្នុងក្រុមភ្ញៀវ។ នេះបើតាមការអះអាងពីក្លិបទាំងពីរ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

«យើងបានស្នើសុំឲ្យការប្រកួតត្រូវរៀបចំឡើងវិញ បន្ទាប់ពីបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ មួយចំនួននៅក្នុងក្រុម» នេះបើតាមក្លិប Tottenham បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

«FA បានសម្រេចពន្យារពេលការប្រកួត បន្ទាប់ពីទទួលបានការណែនាំពីទីប្រឹក្សាវេជ្ជសាស្ត្រ ដោយចាត់ទុកសុខភាពកីឡាករ និងបុគ្គលិកជាអាទិភាព។ ការប្រកួតនឹងត្រូវរៀបចំឡើងវិញ»

នេះគឺជាការប្រកួតលើកទី២ ហើយរបស់ក្រុម Tottenham ក្នុងលីគ WSL ដែលត្រូវបានលើកពេលក្នុងសប្តាហ៍នេះ បន្ទាប់ពីការប្រកួតរបស់ពួកគេប៉ះនឹងក្រុម Chelsea កាលពីថ្ងៃពុធ ក៏ត្រូវបានពន្យារពេលផងដែរ ដោយហេតុផលស្រដៀងគ្នានេះ។

ក្រុមនាំមុខគេក្នុងលីគ Arsenal មាន៤០ពិន្ទុ ពី១៧ប្រកួត, ១២ពិន្ទុ នាំមុខក្រុមលំដាប់ទី៥ Tottenham៕