(ប្រេស៊ីល)៖ តាមប្រភពពីគេហទំព័រតុលាការរបស់ប្រទេសប្រេស៊ីលបានឱ្យដឹងថា កម្មវិធីផ្ញើសារ Telegram បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចូលរួមក្នុងកម្មវិធីដែលបង្កើតឡើងដោយតុលារការរៀបចំការបោះឆ្នោតរបស់ប្រទេសប្រេស៊ីលដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ មុនពេលការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីមកដល់ក្នុងកំឡុងខែតុលារខាងមុខនេះ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

ជាក់ស្តែងនៅពេលដែលការបោះឆ្នោតជ្រើសតាំងម្តងៗបានមកដល់គឺមានបណ្តាញសង្គមជាច្រើនបានចូលរួមជាមួយតុលាការតាមមណ្តាលប្រទេសនីមួយៗ ដោយឡែកចំពោះប្រទេសប្រស៊ីលវិញគឺបានចាប់ដៃគូជាមួយកម្មវិធីផ្ញើសារ Telegram ដែលជាបណ្តាញសង្គមដ៏សំខាន់តែមួយគត់ដែលនៅសេសសល់ ដោយមិនទាន់សហការជាមួយនឹងតុលាការ។

ទន្ទឹមនឹងនេះតុលាការប្រទេសប្រស៊ីលបានលើកឡើងនៅក្នងសេចក្តីថ្លែងការណ៍មួយថា «គោលបំណងនៃការសហការរបស់ខ្លួនគឺ ដើម្បីប្រយុទ្ធប្រឆាំងនឹងខ្លឹមសារក្លែងក្លាយទាំងឡាយណា ដែលទាក់ទងនឹងយុត្តិធម៌នៃការបោះឆ្នោត ប្រព័ន្ធបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាដំណើរការបោះឆ្នោតនៅដំណាក់កាលផ្សេងៗរបស់ខ្លួន និងតួអង្គដែលពាក់ព័ន្ធ»

ដោយឡែកនៅថ្ងៃព្រហស្បតិ៍ លោក Alan Campos Elias Thomaz អ្នកនាំពាក្យរបស់ Telegram បានបង្ហាញថា លោកនឹងយកសំណើនេះទៅឱ្យនាយកប្រតិបត្តិក្រុមហ៊ុន ដោយបន្ថែមថាកម្មវិធីនេះប្តេជ្ញាប្រយុទ្ធប្រឆាំងនឹង «ព័ត៌មានក្លែងក្លាយ»