(ភ្នំពេញ)៖ ភេសជ្ជៈ កូកា-កូឡា ដែលជាម៉ាកយីហោភេសជ្ជៈពេញនិយមបំផុតនៅប្រទេស កម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងយុទ្ធនាការ «សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ» ពោលគឺជាយុទ្ធនាការឆ្នាំថ្មីមួយ ដែលត្រូវបានប្រារព្ធធ្វើឡើងជាមួយភាពរីករាយពិតប្រាកដ របស់សហគមន៍ និងការជួបជុំគ្នា។

លោក មាស វុត្ថា នាយកផ្នែកលក់ និងពាណិជ្ជកម្ម នៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា «យើងភាគច្រើនក្នុងប្រទេសកម្ពុជាបានធំធាត់ឡើងជាមួយភេសជ្ជៈ កូកា-កូឡា។ ក្នុងនាមជាម៉ាកយីហោមួយ យើងទទួលស្គាល់ថា យើងពិតជាមានសំណាងណាស់ដែលមានឱកាសស្ថិតនៅតុអាហាររួម និងមានឱកាសឃើញទិដ្ឋភាពរីករាយពិតប្រាកដរបស់អ្នកញុំា ជាពិសេសភាពរីករាយក្នុងរដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ តាមរយៈ ការទទួលទានអាហារ ជាមួយភេសជ្ជៈកូកា-កូឡាជុំគ្នានេះ យើងទាំងអស់គ្នាទទួលបានភាពរីករាយ និងការផ្សាភ្ជាប់ទំនាក់ទំនងជាមួយនិងមនុស្សជាទីស្រលាញ់ មិនថាក្នុងន័យមិត្តភាព ឬសហគមន៍»។

បន្ថែមពីលើយុទ្ធនាការនេះ សិល្បៈករ និងតារាល្បីៗ នឹងបង្ហាញខ្លួនតំណាងអោយកូកា-កូឡាក្នុងព្រឹត្តិការណ៍ «ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំង ដើម្បី «នាំមកវិញនូវភាពសប្បាយរីករាយ និងល្បែងប្រជាប្រិយប្រពៃណីជាតិ» នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។

សិល្បៈករ និងតារាល្បីៗ នឹងចូលរួមលេងល្បែងប្រជាប្រិយដែលមានដូចជា៖ បោះអង្គុញ លាក់កន្សែង ដណ្ដើមស្លឹកឈើ ចោលឈូង វាយក្អម និងទាញព្រ័ត្រ។ ទន្ទឹមនឹងនេះ ក៏មានឱកាសថតរូប “Selfie” ជុំគ្រួសារ ដែលរូបនោះនឹងបង្ហាញផ្ទាល់លើអេក្រង់ LED នៅផ្សារទំនើបផងដែរ។ លើសពីនេះ សិល្បៈករ សិល្បៈការនី និងតារាល្បីៗមានឈោ្មះបោះសម្លេងនៅព្រះរាជាណាចក្រកម្ពុជាក៏នឹងមានវត្តមានក្នុងការប្រគុំតន្ត្រី ផងដែរ។

សិល្បៈករ និងតារាល្បីៗ នឹងអញ្ជើញចូលរួម«ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំងកម្មវីធីដូចកាលវិភាគខាងក្រោម៖
* ផ្សារ K-Mall ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមីនា ពីម៉ោង៩ព្រឹក ដល់ ៩យប់
* ផ្សារទំនើបអ៊ីអន សែនសុខ ចាប់ពីថ្ងៃទី១ ដល់៣ ខែមេសា ពីម៉ោង៩ព្រឹក ដល់ ៩យប់
* ផ្សារទំនើប Exchange Square ចាប់ពីថ្ងៃទី៨ ដល់១០ ខែមេសា ពីម៉ោង៩ព្រឹក ដល់ ៩យប់

ទស្សនៈនៃ «សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ» របស់ភេសជ្ជៈ កូកា-កូឡា ជឿថា ភាពរីករាយអាចកើតមាននៅគ្រប់ទីកន្លែង។ ភាពរីករាយអាចកើតមានទោះក្នុងពេលវេលាដ៏ស្ងប់ស្ងាត់ ក៏អាចកើតមានក្នុងពេលវេលាអូអ៊រនៃការប្រារព្ធពិធីធំៗ។ ភាពរីករាយ ក៏អាចកើតឡើងនៅពេលយើងទទួលបានបទពិសោធថ្មី និងការចងចាំណាមួយដែលនឹកស្មានមិនដល់។ ភាពរីករាយកើតមានពិតប្រាកដ នៅពេលអ្នកនៅជាមួយមនុស្សជាទីស្រឡាញ់ ក៏ដូចជាជាមួយសហគមន៍របស់យើង មិនថាទំនាក់ទំនងទាំងនេះកើតឡើងដោយផ្ទាល់ ឬតាមរយៈអនឡាញនោះទេ។

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសកម្មភាពជាច្រើន សម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ សូមចូលរួមអបអរសាទរបុណ្យ ចូលឆ្នាំថ្មីជាមួយនឹងយុទ្ធនាការ #Bring Home the Magic និងសូមរីករាយជាមួយអ្នកជុំវិញខ្លួនក្នុងឱកាសនេះ អោយធ្វើអោយពេលវេលានេះពោរពេញ ដោយភាពរីករាយពិតប្រាកដ។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ #ភាពរីករាយដ៏ពិតប្រាកដ #CocaColaKH)៕