(បរទេស)៖ វីដេអូមួយត្រូវបានបង្ហោះដោយទាហានអ៊ុយក្រែន ចេញពីរដ្ឋធានីកៀវរបស់អ៊ុយក្រែន មានចំនួនអ្នកចូលទស្សនាជាង៣លាននាក់ក្នុង Tik Tok បង្ហាញពីការថ្លែងអំណរគុណរបស់ទាហានរុស្ស៉ី ចំពោះតារាចម្រៀងអង់គ្លេស Ed Sheeran ដែលតារារូបនេះមានការប្រគំតន្ត្រីសប្បុរសធម៌នាពេលខាងមុខ ដើម្បីរៃអង្គាសប្រាក់ជួយដល់ប្រទេសរបស់ពួកគេ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នៅថ្ងសទី២៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ការប្រគំតន្រ្តីរបស់តារាល្បី Ed Sheeran គឺនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា ខាងមុខនេះ នៅ Brimingham ដើម្បីរៃអង្គាសប្រាក់ជួយដល់ពលរដ្ឋអ៊ុយក្រែន។ ប្រាក់ចំណូល ដែលបានមកពីការប្រគំតន្ត្រី «Concert for Ukraine» នឹងក្លាយជាផ្នែកមួយជួយដល់ពលរដ្ឋអ៊ុយក្រែនផ្នែកអាហារ ទឹក ទីជម្រក និងជំនួយផ្នែកវេជ្ជសាស្រ្តដល់ជនភៀសខ្លួននៅអ៊ុយក្រែន និងប្រទេសជិតខាង។

អ្នកទស្សនាការប្រគំតន្រ្តីនេះ នឹងធ្វើការបរិច្ចាគប្រាក់របស់ពួកគេបាន ទៅក្នុងគណៈកម្មាធិការសង្គ្រោះគ្រោះមហន្តរាយ ហៅកាត់ថា DEC។ ការប្រគំតន្ត្រីនេះទៀតសោត នឹងផ្សាយផ្ទាល់នៅថ្ងៃទី២៩ ខែមីនានៅលើកញ្ចក់ទូរទស្សន៍ ITV និង STV ក៏ដូចជាអនឡាញនៅលើ ITV Hub និង STV Player៕