(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និសិត្សជយលាភីចំនួន ៥៣៤នាក់ ក្នុងនោះមានថ្នាក់សញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សញ្ញាបត្រ និងសញ្ញាបត្ររង នៅសាកលវិទ្យាល័យជាតិមានជ័យ។

ពិធីនេះមានការចូលរួមពីលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានគណៈកម្មការដឹកនាំកំណែទម្រង់សកល វិទ្យាល័យជាតិមានជ័យ, លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សុខ ឃន ប្រធានគណៈគ្រប់គ្រង នៃសាកលវិទ្យាល័យជាតិមានជ័យ និងមន្ត្រីជាន់ខ្ពស់ជាច្រើននាក់ទៀត។

បើតាមលោក សុខ ឃន បានថ្លែងថា ថ្ងៃនេះនៅសាលវិទ្យាល័យជាតិមានជ័យ បានចែកបញ្ញាបត្រដល់និសិ្សតជយលាភីចំនួន ៥៣៤នាក់ ស្រីមាន ចំនួន២៨៩នាក់ ក្នុងនោះមានថ្នាក់សញ្ញាបត្រជាន់ខ្ពស់ ចំនួន១៩នាក់ ស្រី៩នាក់ ថ្នាក់បរិញ្ញាបត្រចំនួន៥០៧នាក់ ស្រីចំនួន២៧៥នាក់ និងបរិញ្ញាបត្ររងចំនួន៨នាក់ ស្រីចំនួន ៥នាក់ ហើយកំពុងធ្វើការបណ្តុះបណ្តាលរាល់ថ្ងៃនេះមានចំនួន ១,៣៥៣នាក់ ដែលមានមុខជំនាញឯកទេស ២០មុខ។

លោក ស សុខា បានថ្លែងថា ក្រោមការដឹកនាំដ៏បិុនប្រសប់របស់សម្តេចទាំង៣ ដែលបានដាក់ចេញនៅផែនការសុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលបង្កើតឱ្យមានសាកលវិទ្យាល័យ នៅតាមខេត្តពិសេស គឺវិទ្យាល័យជាតិមានជ័យ ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកំពស់គុណភាពប្រសិទ្ធ និងសីលធម៌នៃការអប់រំ ថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោមឧត្តមសិក្សា។

លោកបានបន្តថា សាកលវិទ្យាល័យជាតិមានជ័យនេះ កំពុងធ្វើការបណ្តុះបណ្តាលធនធានមនុស្ស ដោយឈរលើគោលការណ៍គុណភាពជាចំបង ហើយបានខិតខំអប់រំដល់និស្សិតដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីឆ្លើយតបទៅ និងការអភិវឌ្ឈន៍ ប្រទេសជាតិ និងតំរូវការក្នុងទីផ្សារការងារនៅពេលបច្ចុប្បន្ន និងក្នុងគោលបំណងឈានទៅរកការប្រគួតប្រជែងនៅក្នុងតំបន់អាអ៊ាន និងពិភពលោកផងដែរ។

នៅក្នុងនោះ ឧបនាយករដ្ឋមន្ត្រី កែ កែគឹមយ៉ាន បានផ្តាំផ្ញើដល់និសិត្សជយលាភីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងទាំងអស់ ក្រោយពីបានទទួលនូវបញ្ញាបត្ររួចហើយនោះត្រូវចេះយកចំណេះវិជ្ជាទៅបម្រើជាតិមាតុភូមិ ឱ្យបានល្អដើម្បីឱ្យជាតិក្លាយទៅជាប្រទេសមួយដ៏រុងរឿង ហើយត្រូវយកចំណេះវិជ្ជាយកទៅបង្ហាត់បង្ហាញដល់ក្មេងជំនាន់ក្រោយឱ្យបានចេះដឹង និងក្លាយទៅជាធនធានមនុស្ស និងក្លាយទៅជាទំពាំងស្នងឫស្សីនៅថ្ងៃក្រោយផងដែរ៕