(ភ្នំពេញ)៖ ការប្រកួតពានរង្វាន់ Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២២ បានឈានចូលសប្តាហ៍ទី៥ ហើយដោយក្រុមម្ចាស់ផ្ទះវិសាខា នឹងត្រូវជួបបឹងកេត ក្នុងទឹកដីនៃកីឡដ្ឋាន ព្រីសន៍ នាថ្ងៃសៅរ៍ ទី០២ ខែមេសា ឆ្នាំ២០២២ នាម៉ោង ១៨៖៣០នាទីល្ងាច។

ទាក់ទងនឹងក្រុមវិសាខា កាលពីសប្តាហ៍ទី៤ បានលេងស្មើជាមួយភ្នំពេញក្រោន ក្នុងលទ្ធផល ០-០ នៅពេលវិសាខាបានឆ្លងកាត់៤ប្រកួតកន្លងមកនេះ ឈ្នះ២ ស្មើ១ និងចាញ់១ ឈរនៅចំណាត់ថ្នាក់លេខ៣ និងមាន ៧ពិន្ទុជាបណ្តោះអាសន្ន។

ចំណែកឯបឹងកេតវិញ ក្នុងសប្តាហ៍ទី៤ បានយកឈ្នះអង្គរថាយហ្គឺរ ដោយលទ្ធផល ២-០ នៅក្នុងទឹកដីរបស់ខ្លួននាថ្ងៃសៅរ៍ ទី២៦ ខែមីនា កន្លងទៅ។ បឹងកេតឆ្លងកាត់៤ប្រកួតដូចគ្នា ឈ្នះ២ និងចាញ់២ បានឈរនៅចំណាត់ថ្នាក់លេខ៤ មាន ៦ពិន្ទុ។

ខាងក្រោមនេះជាគូប្រកួតរបស់ក្រុមទាំងក្រុមទាំង៨ ដែលត្រូវប៉ះគ្នាចុងសប្តាហ៍៖

១៖ វិសាខា Vs បឹងកេត
២៖ អង្គរថាយហ្គឺរ Vs កងយោធពលខេមរភូមិន្ទ
៣៖ ព្រះខ័នរាជស្វាយរៀង Vs ណាហ្គា
៤៖ ភ្នំពេញក្រោន Vs គិរីវង់សុខសែនជ័យ៕