(កំពង់ធំ)៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានប្រារព្ធពិធីសម្ពោធដាក់ឲ្យដំណើរការសាខាលក់ និងសេវាកម្មថែទាំ ជួសជុលត្រាក់ទ័រចនឌារ ថ្មីមួយទៀត ក្នុងស្រុកស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីពង្រីកទីផ្សារ និងបង្កើនគុណភាពសេវាកម្មជូនដល់អតិថិជនឱ្យកាន់តែប្រសើរជាងមុន បន្ថែមពីលើសាខាលក់ដែលមានបច្ចុប្បន្ន នៅក្នុងខេត្តសៀមរាម បាត់ដំបង តាកែវ កំពង់ធំ ពោធិ៍សាត់ និង រាជធានីភ្នំពេញ។

ពិធីនេះដែរបានធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានលោក ខ្ចៅ ប៊ុនហីម អភិបាលរងក្រុង ក្រុងស្ទឹងសែន និងលោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ និងមានការចូលរួមពីឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ ត្រាក់ទ័រ ចនឌារ នាយគ្រឿន និងតារាកំប្លែង ពូណុយ ព្រមជាមួយថ្នាក់ដឹកនាំរបស់ ក្រុមហ៊ុន អ អិម អេ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកោះករផងដែរ។

លោក ម៉ារិន ឧត្តម ប្រធានគ្រប់គ្រង់ទូទៅគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានឱ្យដឹងថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានបម្រើរសេវាកម្ម និងផ្គត់ផ្គង់ផលិតផល នៅក្នុងទីផ្សារកម្ពុជាតាំងពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ន ដែលមានផលិតផលម៉ាកល្បីៗជាច្រើនរួមមាន គ្រឿងចក្រកសិកម្ម ត្រាក់ទ័រម៉ាក ចនឌារ រថយន្តទំនើបម៉ាក Ford រថយន្តទំនើបម៉ាក Jaguar និងLand Rover រថយន្តទំនើបម៉ាក Changan គ្រឿងចក្រធុនធ្ងន់រួមមាន JCB រថយន្តដឹកទំនិញម៉ាក FUSO រថយន្តផលិតបេតុងចល័តម៉ាក AJAX រថយន្តដឹកទំនិញម៉ាក Mahindra កង់បីអ៊ីតាលីម៉ាក Piaggio។

ក្រុមហ៊ុន Comin Khmere ផ្តល់ដំណោះ ស្រាយវិស្វកម្ម អគ្គីសនី អាគារ ម៉ាស៊ីនភ្លើង និងជណ្តើរយន្ត, ឧបករណ៏លើកដាក់ទំនិញម៉ាក TCM ឧបករណ៍សម្អាតម៉ាក Hako Power Boss និង Racking ក្រុមហ៊ុនចំណីអាហារ EFG រួមមាន The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar BQ Plaza, The Coffee Club ហើយថ្មីៗនេះក៏បានបង្កើត Hungry App, ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget ផ្នែកសណ្ឋាគារ និងភោជនីយដ្ឋាន FCC និងរោងចក្រតម្លើងរថយន្ត Ford នៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកក៏បានលើកឡើងដែរថា ប្រជាជនកម្ពុជាអាចទិញផលិតផលនៅក្នុងក្រុមហ៊ុន អ អិម អេ ខេមបូឌា បានកាន់តែងាយស្រួល និងរហ័សជាងមុន និងមិនចាំបាច់ មានលុយសុទ្ធទាំងអស់ក៏បាន ដោយសារក្រុមហ៊ុនមានដៃគូផ្ដល់សេវាកម្មបង់រំលោះ BSP Finance និងធនាគារជាដៃគូជាច្រើនទូទាំងប្រទេស ដែលជួយសម្រួលផ្នែក ហិរញ្ញវត្ថុដល់ប្រជាកសិករ និងអតិថិជាជនបានយ៉ាងងាយស្រួល។

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ផ្នែកគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានកំពុងធ្វើការផ្គត់ផ្គង់នូវ ត្រាក់ទ័ររបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន មានកម្លាំងចាប់ពី ៣៦សេះ ទៅ ៣៧០សេះ។ ក្រុមហ៊ុនក៏បាននាំចូលនូវប្រភេទត្រាក់ទ័រ ចនឌារ ដែលមានកាប៊ិនមានកម្លាំងចាប់ពី ៥៥សេះ ដល់ ៧៥សេះ មកក្នុងទីផ្សារកម្ពុជាផងដែរ។ ប្រភេទត្រាក់ទ័រ ចនឌារ ដែលមានកាប៊ិននេះ អាចបំពាក់នូវបច្ចេកទេសទំនើប AutoTrac ដែលអាចកំណត់គោលដៅឲ្យត្រាក់ទ័រធ្វើការបានដោយខ្លួនឯង ដោយស្វ័យប្រវត្តិ។

លោក ម៉ារិន ឧត្តម បន្ថែមទៀតថា សេវាកម្មកសិឧស្សាហកម្មខ្នាតធំនៅកម្ពុជាកាន់តែមានតម្រូវការខ្លាំងចំពោះប្រភេទដំណាំ ដែលទាមទារប្រភេទគ្រឿងយន្តកសិកម្ម ដែលមានភាពជាប់ធុន គុណភាពខ្ពស់ និងកម្លាំងខ្លាំង អាចធ្វើការជំនួសកម្លាំងមនុស្សបានរាប់ពាន់នាក់ ដូចនេះក្រុមហ៊ុនបានធ្វើការណែនាំគ្រឿងយន្តកសិកម្មត្រាក់ទ័រ ចនឌារ កម្លាំចាប់ពី១១០សេះ ទៅ ៤១០សេះមកកាន់ទីផ្សារផងដែរ។

លោក ឈ បៀងគង់ បានឱ្យដឹងដែរថា គ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ និងគ្រឿងចក្រធុនធន់ បានចូលរួមអភិវឌ្ឍន៍វិស័យកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានកាន់តែប្រសើរ និងជឿនលឿនស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ របស់រដ្ឋាភិបាលកម្ពុជា ហើយគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានចូលរួម ចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់កម្លាំងគោ-ក្របី និងបានដើរតួរយ៉ាងសំខាន់ក្នុងការបង្កើនផលិតផលក្នុងវិស័យកសិកម្ម ដំណាំស្រូវ ដំឡូងមី អំពៅ ពោត កៅស៊ូ ស្វាយចន្ទី ដំណាំឈើហូបផ្លែ និងដំណាំរួមផ្សំ។

នៅក្នុងថ្ងៃសម្ពោធសាខាលក់ថ្មី ពីគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ បានផ្តល់ជូនពិសេសដល់អតិថិជន សម្រាប់ការកក់ ឬទិញគ្រឿងយន្តកសិកម្ម ត្រាក់ទ័រ ចនឌារ ក៏បានទទួលបានការបញ្ចុះតម្លៃ ជាសាច់ប្រាក់ភ្លាមៗ ១,៥០០ដុល្លាអាមេរិក ឬទទួលបានសេវាកម្មគ្រឿងបន្លាស់ ២,១០០ម៉ោងពីក្រុមហ៊ុនផងដែរ។

លោក វង្ស សាវឿន ទីប្រឹក្សារជាន់ខ្ពស់ផ្នែកលក់ គ្រឿងចក្រធុនធ្ងន់ ក៏បានបន្ថែមថាចំពោះគ្រឿងចក្រធុនធ្ងន់ រាល់ការទិញ ឬកក់គ្រឿងចក្រជេស៊ីប៊ី ម៉ូដែល JS205 នឹងមានការបញ្ចុះតម្លៃពិសេសជូនចំនួន ៨,០០០ ដុល្លាអាមេរិក បញ្ចុះជូន ៨,០០០ដុល្លារ សម្រាប់គ្រឿងចក្រនីវ៉ាល័រម៉ាហ៊ីនដ្រា និងបញ្ចុះតម្លៃ ៦,០០០ដុល្លាអាមេរិក សម្រាប់ការទិញរថយន្តផលិតបេតុងចល័តអាចាក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ សម្រាប់ព៌ត័មានបន្ថែម៖ 077 666 397 095 666 722 ៕